បាយរួចអង្គុយលេងជាមួយប្រពន្ធកូន ស្រាប់តែខ្យល់គរ ដាច់ផ្ងារពីលើគ្រែស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ខ្យល់គរ រួចដាច់ផ្ងារពីលើគ្រែមកក្រោយ បណ្ដាលស្លាប់ ចោលប្រពន្ធកូន នៅក្នុងការដ្ឋានសំណង់មួយកន្លែងកាលពីវេេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃចន្ទ ទី៧ ខែមីថុនា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរស្ពានអាកាសក្បាលថ្នល់ តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ទន នន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិសង្កែ ឃុំចំការក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានប្រពន្ធ និងកូន៤នាក់ នៅក្នុងបន្ទុក ។ ជនរងគ្រោះ និងប្រពន្ធ បានមកស្នាក់នៅធ្វើការសំណង់ នៅការដ្ឋានខាងលើ រយៈពេលជិត៣ឆ្នាំមកហើយ ដោយធ្វើជាមេការសំណង់ មានក្រុមផ្សេងៗគ្នា។ 

នៅមុនកើតហេតុ ជនរងគ្រោះហូបបាយ ជួបជុំប្រពន្ធនិងកូនៗ នៅក្នុងបន្ទប់ការដ្ឋាន ហើយក៏បានអង្គុយលេង មួយសន្ទុះក្រោយមកស្រាប់តែជនរងគ្រោះដួលដាច់ផ្ងារមកក្រោយតែម្ដង ។ ភ្លាមៗគេនាំគ្នា ហៅរថយន្តសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យដែរ តែពេទ្យថាស្លាប់ទៅហើយ រួចដឹកសពមកកន្លែងកើតហេតុវិញ តម្កល់ទុកនៅចិញ្ចើមផ្លូវ មុខការដ្ឋាន ។ សាកសពមុនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ក៏ត្រូវបានកោសលវិច័យ និងពិនិត្យសំណាកផងដែរ ៕  ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *