តូចចិត្តប្ដីមានស្រី ជិះឡានមកលោតទឹកស្ពាន តែគេឃាត់ទាន់

ភ្នំពេញ​ ៖​ ស្ត្រីវ័យចំណាស់ម្នាក់ បានបើករថយន្តឡើងលើស្ពានជ្រោយចង្វារ រួចប៉ងលោតទឹក តែបានអ្នកធ្វើដំណើរឃាត់ទាន់ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី10 ខែកក្កដា ឆ្នាំ2021 លើស្ពានមិត្តភាពកម្ពុជាជប៉ុន សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

អត្តសញ្ញាណស្រ្តីខាងលើ នៅមិនទាន់ស្គាល់នោះទេ មានវ័យប្រហែល៥០ឆ្នាំ បានបើករថយន្តម៉ាក LEXUS .RX 300 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AS-1842 ។ 

ពលរដ្ឋនិយាយថា គេបានឃើញស្រ្តីខាងលើ ឈប់រថយន្តនៅលើស្ពាន រួចដើរបណ្ដើរ យំបណ្ដើរសម្ដៅទៅបង្កាន់ដៃស្ពាន ទើបនាំគ្នាលួងលោមសួរនាំ ហើយគាត់ថាមិនចង់រស់ទៀតទេ ។ ស្រ្តីខាងលើយំខ្សោះខ្លួន រៀបរាប់ថា គាត់មានទំនាស់ ក្នុងក្រុមគ្រួសារឈឺចាប់ប្ដីមានស្រី ធ្វើបាបផ្លូវចិត្តគាត់ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចចរាចណ៍ ការពារគោលដៅ នៅរង្វង់មូលគួចកាណុង បានជួយលោងលោមពន្យល់បន្ថែម និងធ្វើការទាក់ទង ទៅក្រុមគ្រួសារសាច់ញាតិ ដេីម្បីមកទទួលយក ត្រឡប់ទៅផ្ទះវិញ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *