ភ្នំពេញ ៖ អ្នកស្រី ទ្រី ដាណា ដែលជាម្ចាស់ក្រុមហ៊ុន គ្រឿងសម្អាង និងថែរក្សាសម្រស់នៅកម្ពុជា និងជាថៅកែហាងពេជ្រ បានប្រកាសផ្ដល់ឱកាស ដល់ប្រជាពលរដ្ឋ អាចរកប្រាក់ចំណូលបន្ថែម ដោយមិនចំណាយដើមទុន សម្រាប់ ១ម៉ឺននាក់ ។
សូមបញ្ជាក់ថា ក្រុមហ៊ុនដាណាទ្រី បើកឱកាសថ្មី សំរាប់ប្រជាពលរដ្ឋខ្មែរ1មុឺននាក់ (សមាជិកឱកាសថ្មី) ជាមួយប្រេនទាំង៣ ៖ 1/NNP5000នាក់ 2/NUNA 2500នាក់ និង3/CTM 2500នាក់ ចូលលក់ដោយមិនចំណាយដើមទុន ហើយទទួលបានប្រាក់ចំណេញ និងការបង្រៀន អំពីការលក់ ព្រមទាំងផលចំណេញផ្សេង ជាច្រើនទៀត។

អ្នកស្រី ទ្រី ដាណា បានបញ្ជាក់នៅលើហ្វេសប៊ុកថា « ៥០០០នាក់នាក់ ដែលជ្រើសរើស នឹងត្រូវចម្រាញ់យកអ្នក ដែលតស៊ូពិតប្រាកដ ហើយអ្នកដែលខិតខំប្រឹងប្រឹង នឹងទទួលបាន អនាគតល្អជាក់ជាមិនខាន។ »
អ្នកស្រីក៏បានបន្ថែមថា បន្ទាប់ពីជ្រើសរើសរួច នឹងមានការបង្ហាត់បង្រៀន ផ្តល់មុខរបប ហើយប្រាក់ចំណូល អាចទទួលបាន ជាសប្តាហ៍ ឬ ខែទៅតាមអ្នកដែលខំប្រឹង។ ចំណែកការចុះឈ្មោះ អាចទាក់ទងដេប៉ូ តំណាងចែកចាយ នៃផលិតផលNNP ឬ អាចអាចទាក់ទង តាមទូរស័ព្ទលេខ 016 591 11 8 / 088 200 05 22/ 096 777 83 66 រៀងរាល់ម៉ោងធ្វើការ ៕ ដោយ ៖ ប៉ូច គឹមសុខ

