ផ្ទុះស៊ីទែនសាំង ពេលកំពុងផ្សារដែក ស្លាប់ម្នាក់នៅក្នុងស្ថានីយប្រេងសាំង

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងតែផ្សារស៉ីទែនសាំង ក៏ស្រាប់តែផ្ទុះ​ កាលពីវេលាម៉ោង០១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចប្រេងឥន្ធនៈសូគីមិច ម្ដុំបូរីកីឡា តាមបណ្ដោយផ្លូវលេខ២១១ កែងផ្លូវលេខ១៨២ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ជា កុសល អាយុ ៣៧ឆ្នាំ ភេទប្រុស មានស្រុកកំណើត ភូមិពាម ស្រុកមុខកំពូល ខេត្តកណ្តាល ជាងផ្សារដែក ។

ប្រភពបានបានឱ្យដឹងថា មុនពេលកើតេហតុ ជនរងគ្រោះបានចូលមកផ្សារជួសជុលស៊ីទែនសាំង ( ពុំមានសាំងទេគ្រាន់តែ នៅសារធាតុបន្តិចបន្តួច) នៅក្នុងស្ថានីយប្រេងសាំងដែលកំពុងជួសជុលឡើងវិញ ខណៈកំពុងផ្សារ ស្រាប់តែលឺសំឡេងផ្ទុះ យ៉ាងខ្លាំង ហើយកម្មករផ្សេងទៀតបានរត់ចូលទៅមើល ក៏ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ច ចុះមកពិនិត្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចសហការជាមួយមន្រ្តីជំនាញសុខាភិបាល ចុះមកយកសំណាកនិងពិនិត្យធ្វើកោសល្យវិច័យ រួចប្រគល់សាកសពជូនសាច់ញ្ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *