ឆេះទូកលើផ្ទៃសមុទ្រ ស្លាប់ស្ត្រីម្នាក់ ជួយស្រោចស្រង់បាន១១នាក់

ព្រះសីហនុ ៖ យោងតាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២១ មានករណីឆេះទូកដឹកអីវ៉ាន់ ពីភូមិដើមថ្កូវ (ឡទឹកត្រី) ដែលមានប្រជាពលរដ្ឋ ជិះលើទូកចំនួន១១នាក់ ( ក្មេង២ នាក់ ) ។ 

បន្ទាប់ពីទទួលដំណឹងភ្លាម លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានបញ្ជាចេញអូប័រទៅជួយសង្រ្គោះ អ្នកនៅលើទូក និងបានស្រង់អ្នករងគ្រោះបានទាំង១១នាក់ តែជាអកុសល មានស្រ្តីម្នាក់បានស្លាប់ ឈ្មោះ ហ៊ីង ស្រស់ ភអាយុ៥០ឆ្នាំ ៕ ដោយ ៖ ចាន់ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *