រថយន្តបុកអ្នកជិះកង់ពីក្រោយ ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈកំពុងជិះកង់ ត្រូវរថយន្ត បុកពីក្រោយ នៅវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចជិតវិទ្យាល័យច្បារអំពៅ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ 

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយដោយស្លៀកខោពណ៌ខ្មៅ ពាក់អាវដៃវែង ពណ៌ក្រហម សម្បុរខ្មៅស្រអែមកម្ពស់ប្រហែល ១.៦៥ម៉ែត្រ ជិះកង់តួរស្រី ពណ៌លឿង រីឯរថយន្តបង្ក មិនត្រូវបានគេស្គាល់នោះទេ ។

តាមសន្និដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះកង់ ធ្វើដំណើរពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមកពីក្រោយ ក្នុងល្បឿនលឿន បានជ្រុលមកបុក បណ្ដាលឱ្យស្លាប់ ហើយរថយន្តបានបន្តដំណើរទៅមុខបាត់ទៅ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង និងស្រាវជ្រាវរកក្រុមគ្រួសារសព ដើម្បីមកទទួលសពយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ធ្នូជ័យ 

Leave a Reply

Your email address will not be published. Required fields are marked *