លួចម៉ូតូបាន យកទៅលក់នៅហាងបញ្ចាំ ឥឡូវម្ចាស់ចាប់បាន ២

ភ្នំពេញ ​៖​ ជនសង្ស័យម្នាក់ ក្រោយពីបានលួចម៉ូតូគេ កាលពីកន្លះខែមុន ឥឡូវម្ចាស់ម៉ូតូចាប់បាន រួចនាំជនសង្ស័យទៅចង្អុលប្រាប់កន្លែងដែលខ្លួនលក់ បង្កការភ្ញាក់ផ្អើល នៅយប់ថ្ងៃពុធ ទី២៨​ ខែកក្កដា​ ឆ្នាំ២០២១​ នៅមុខហាងបញ្ចាំមួយ ស្ថិតនៅផ្លូវ២៤៧ ក្នុងងសង្កាត់ទឹកល្អកទី៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។ 

ជនសង្ស័យឈ្មោះ ហុីម រតនា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅម្តុំផ្លូវរថភ្លើងបឹងកក់​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ រីឯជនរងគ្រោះមានឈ្មោះ លី សារិទ្ធ​ ភេទប្រុស ជាម្ចាស់ម៉ូតូម៉ាកNEX2​ ដែលបាត់ ពណ៌ស​ ពាក់ស្លាក លេខភ្នំពេញ 1HT-9212​ ។ 

ជនរងគ្រោះបានឱ្យដឹងថា​ រូបគេនឹងជនសង្ស័យធ្លាប់ស្គាល់គ្នា កាលពីយប់ថ្ងៃទី៩ ខែ​កក្កដា​ ឆ្នាំ២០២១​ ពួកគេបានជិះម៉ូតូ ដេីរលេងជាមួយគ្នា​ បន្ទាប់មកក៏នាំគ្នា ចូលទៅដេកក្នុងផ្ទះសំណាក់មួយ ម្តុំផ្លូវភ្លោះអូឬស្សី ខណៈកំពុងដេកលក់ ជនសង្ស័យ (ជាមិត្តភ័ក្ដិ​) បានលួចយកម៉ូតូគេចខ្លួនបាត់ ។ 

រហូតមកដល់យប់ថ្ងៃពុធ ទី២៨​ ខែកក្កដា​ ឆ្នាំ២០២១ ជនរងគ្រោះ បានប្រទះឃេីញជនសង្ស័យ នៅម្តុំផ្សារដេប៉ូ រួចធ្វេីការឃាត់ខ្លួនតែម្តង​ ហេីយបាននាំជនសង្ស័យ ទៅចង្អុលបង្ហាញ ទីតាំងកន្លែងដែល យកម៉ូតូទៅលក់ (គ្មានកាតគ្រី ) ។ ជនសង្ស័យថា​ លក់នៅហាងបញ្ចាំមួយនេះ បានតម្លៃ១៥០ដុល្លារ ។ 

​ជនសង្ស័យ ត្រូវបានសមត្ថកិច្ចសួរនាំ នៅប៉ុស្តិ៍ នគរបាលរដ្ឋបាលទឹកល្អក់៣ រួចបញ្ជូនទៅសមត្ថកិច្ចខណ្ឌ7មករា ចាត់ការទៅតាមនីតិវិធីច្បាប់បន្ត ៕ ដោយ ៖ ធ្នូជ័យ 

Leave a Reply

Your email address will not be published. Required fields are marked *