រថយន្ដដឹកខ្សាច់ ក្រុមហ៊ុនស៉ី ម៉ងត៍អូដ បុកម៉ូតូបណ្ដាលស្លាប់ម្នាក់

ភ្នំពេញ​ ៖​ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូត្រូវរថយន្ដដឹកខ្សាច់ បុកពីមុខពេញទំហឹង កាលពីវេលាម៉ោង៨យប់​ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាម បណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាឡុង៣  សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

​ជនរងគ្រោះមានឈ្មោះ ម៉ាន់ ឌុចយ៉ារឹទ្ធ ហៅពៅ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើត នៅខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅក្រុងតាខ្មៅ​ ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1V-6271 ចំណែករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-7419 រថយន្តដឹកខ្សាច់ របស់ក្រុមហ៊ុនស៉ីម៉ងត៍អូដ ( អ្នកបើកបរបានរត់បាត់) ។ 

ប្រភពបានឲ្យដឹកថា​ មុនពេលកើតហេតុ គេឃើញរថយន្ដដឹកខ្សាច់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងទិសដៅ ពីត្បូងមកជើងក្នុងល្បឿនលឿន រីឯម៉ូតូជិះម្នាក់ឯង បញ្ច្រាស់ទិសគ្នា ពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ រថយន្តក៏បុកម៉ូតូពេញទំហឹងបណ្ដាលជនរងគ្រោះស្លាប់ភ្លាមៗ រីឯអ្នកបើកបររថយន្ត បានចុះរត់បាត់ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចជំនាញ ចរាចរណ៍បានចុះទៅធ្វើការវាសវែង យករថយន្តនិងម៉ូតូទៅរក្សាទុក ចំណែកសពពិនិត្យរួចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕ ធ្នូជ័យ 

Leave a Reply

Your email address will not be published. Required fields are marked *