ឆេះរថយន្តក្រុង២៣គ្រឿង របស់ក្រុមហ៊ុន វីរៈប៊ុនថាំ និងស្លាប់មនុស្សម្នាក់

ភ្នំពេញ ៖ រថយន្តចំនួន២៣គ្រឿងបានឆាបឆេះ និងមនុស្សម្នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ កាលពីវេលា ម៉ោងប្រមាណ៣និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅទីតាំងក្រុមហ៊ុន វីរៈប៊ុនថាំ ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានលឺសំឡេងផ្ទុះ រួចបង្កជាផ្សែងខ្មៅឆាបឆេះតែម្ដង ហើយបុគ្គលិកនិងប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ តែមិនអាចទប់ទល់បាន អំណាចភ្លើងកាន់តែសន្ធោសន្ធៅទៅ ទើបរាយការណ៍ជូនសមត្ថកិច្ច ។ 

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ អស់ចំនួន៣៥គ្រឿង ទើបបាញ់រលត់ជាស្ថាពរ ហើយក្នុងហេតុការណ៍នេះបណ្ដាលមនុស្សម្នាក់បានស្លាប់ នៅក្នុងរថយន្តក្រុង និងបានឆេះបំផ្លាញរថយន្តក្រុងចំនួន២៣គ្រឿងដែលតម្រៀបជិតគ្នា ទាំងស្រុង ៕ 

Leave a Reply

Your email address will not be published. Required fields are marked *