ចុះបង្ក្រាបហាងមួយកន្លែង ធ្វើកម្មវិធីខួបកំណើត ចាក់ធុងបាស់ ផឹកស៊ីផ្អើលភូមិ

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបនិងបិទទីតាំងហាងយីហោ នីសាកែវព្រិល ដោយទទួលធ្វើកម្មវិធីខួបកំណើតចាក់ធុងបាស់ ផឹកស៊ី កាលពីវេលា ម៉ោង ១០និង១០នាទីយប់ ថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវវិមានឈ្នះឈ្នះ ភូមិត្រពាំងកែវ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

បើយោងតាម គណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ទីតាំងហាងខាងលើ បានធ្វើពិធីខួបកំណើតចាក់ធុងបាសផឹកស៊ីច្រៀងរាំ បំពានការណែនាំ ផ្គើនទៅនឹងរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ដែលបានដាក់ចុះ ដើម្បីទប់ស្កាត់រីករាលដាល នៃជំងឺ កូវីដ-19  ។ 

ក្រោយពីយកសំណាក លើមនុស្សសរុប១៣នាក់ ( ប្រុស១ ស្រី១២នាក់ ) បានពិនិត្យឃើញថា អវិជ្ជមានកូវីដ-19 ទាំងអស់ ទើបសមត្ថកិច្ចបានអប់រំណែនាំ ឱ្យស្ត្រី១២នាក់ទៅផ្ទះវិញ តែចំពោះថៅកែហាង យកទៅផាកពិន័យ នៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ៕ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *