គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ចុះបង្ក្រាបទីតាំង ភោជនីយដ្ឋាន តា សេត ឃាត់ប្រុសស្រីចំនួន២២នាក់ ល្មើសវិធានការសុខាភិបាល

ភ្នំពេញ ៖ ក្រុមអ្នកនិយមផឹកស៊ីប្រុសស្រី២២នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំឲដោយ ឃ្លាំង ហួត ជាគណៈអភិបាល ឃាត់ខ្លួនក្រុមផឹកស៊ីទាំងនោះ នៅចំណុចភោជនីយដ្ឋាន តា សេត ដែលល្មើសនឹងវិធានការសុខាភិបាល និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដើម្បីទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ ១៩។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃ ទី០៥ ខែ សីហា ឆ្នាំ២០២១ នៅចំណុច ភោជនីដ្ឋានតាសេត ដែលស្ថិតនៅ តាមផ្លូវ កែវចិន្តា ក្នុង ភូមិ ទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រត្តិបត្តិការនេះ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ២២នាក់ រថយន្តស៊េរីទំនើប១៣គ្រឿង ក្នុងនោះមនុស្ស ប្រុសស្រីចំនួន ២២នាក់ត្រូវបានកម្លាំងគណះបញ្ជាការឯកភាព ឃាត់ទុករួចហៅក្រុមគ្រូពេទ្យចុះទៅយកសំណាកនៅក្នុងភោជនីយដ្ឋាន ក្រៅពីនោះបុគ្គិលិក ក៍ត្រូវក្រុមគ្រូពេទ្យ យកសំណាក់ផងដែរ។

តាមព័ត៌មានអោយដឹងថា នៅមុនពេល កើតហេតុ ខណះពេល ដែលកំពុងតែផឹកស៊ីសប្បាយ ស្រាប់តែ សមត្ថកិច្ច ចុះទៅដល់ ប្រមូលអោយនៅម្តុំតែម្តង។

ក្រោយធ្វើការឃាត់ខ្លួនប្រុសស្រីចំនួន២២នាក់រួមទាំងរថយន្តចំនួន១៣គ្រឿងត្រូវនាំទៅសាលាខណ្ឌជ្រោយចង្វារដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ដោយ ប៉ូច គឹម សុខ

Leave a Reply

Your email address will not be published. Required fields are marked *