គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្រ្កាបទីតាំងហាងលួចបើកផឹកស៊ី ឃាត់ខ្លួន១៤នាក់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ ចុះបង្ក្រាបទីតាំងហាងផឹកស៊ីយីហោ ផ្ទះឈើម្ហូបខ្មែរ ដែលល្មើសបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានប្រុសស្រីចំនួន ១៤នាក់ កាលវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃ អង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

យោងតាមប្រសាសន៍អភិបាលខណ្ឌមានជ័យ បានប្រាប់អ្នកសារព័ត៌មានថា ដោយមានការរាយការណ៍ពីប្រជាពរដ្ឋ ថាមានហាងផឹកស៊ី ល្មើសទៅនឹងបំរាម ផឹកស៊ីជួបជុំគ្នាមិនគិត ពីការឆ្លងកូវីដ-១៩ ទើបលោកបញ្ជាកម្លាំងរបស់លោក ចុះប្រត្តិបត្តិការជាក់ស្ដែងតែម្ដង ។ 

សមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានយកសំណាកភ្ញៀវទាំងអស់បើមិនមានកូវីដ-១៩ទេ ណែនាំរួចឲ្យត្រឡប់ទៅផ្ទះវិញចំណែកម្ចាស់ទីតាំង ត្រូវឃាត់ខ្លួនយក ទៅផាកវិន័យនៅអធិការដ្ឋាន ខណ្ឌមានជ័យតាមផ្លូវច្បាប់ ៕ ដោយ ៖ ធ្នូជ័យ 

Leave a Reply

Your email address will not be published. Required fields are marked *