ក្របួចបានក្រុមកាច់ករម៉ូតូ២នាក់ ដែលជាមុខសញ្ញាលួចយ៉ាងសកម្ម

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កំពុងល្បាត បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម រួចប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍ស្ទឹងមានជ័យទី៣ កាលពីវេលា ម៉ោង១១ និង៣០នាទីយប់ ថ្ងៃអង្គារ ទី១០ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង បុរីរុងរឿង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុននឹងធ្វើការឃាត់ពួកនេះ  កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគររាជធានីភ្នំពេញ បានល្បាតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ លុះល្បាតមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូស្មាក់រីវ៉ូ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចមានការសង្ស័យ បានហៅឲ្យឈប់ រួចធ្វើការឆែកឆេរបានរកឃើញឧបករណ៍ សម្រាប់កាច់សោរករម៉ូតូមួយចំនួន  ក៏ឃាត់ខ្លួនតែម្តង ។

ក្រោយឃាត់ខ្លូន បានប្រគល់ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង ឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣ យកទៅសួរនាំបន្ត និងចាត់ការទៅតាមនីតិវិធីនៃច្បាប់ ៕ ដោយ ៖ ធ្នូជ័យ 

Leave a Reply

Your email address will not be published. Required fields are marked *