រថយន្តដឹកកម្មករបុកគ្នា ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាលប្រមាណ៦០នាក់

កំពង់ស្ពឺ ៖ ប្រភពពីសមត្ថកិច្ច នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងបឋមថា នៅម៉ោងប្រមាណ ៦និង៣០នាទីព្រលប់ ថ្ងៃទី១១ខែសីហា ឆ្នាំ២០២១នេះ មានករណីរថយន្តដឹកកម្មករ បានបុកជាមួយ រថយន្តមួយគ្រឿងទៀត រថយន្ត​ប្រភេទ​ទម្ងន់​២,៥ដូចគ្នា​ ចន្លោះគីឡូម៉ែត្រលេខ ៣-៤ លេីកំណាត់ផ្លូវជាតិ​លេខ ៤១​  ស្ថិត​ក្នុង​ ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ ។ 

តាមការបញ្ជាក់​ក្នុងរថយន្ត មានកម្មករ កម្មការិនី​ ជិះប្រមាណ ៦០នាក់ បើគិតត្រឹមម៉ោង៩យប់ ក្នុងឧប្បវហេតុ​នេះ បណ្ដាល​ឱ្យ​កម្ម​ករ​ស្លាប់ម្នាក់ (ប្រុស) ជិះនៅផ្នែកខាងក្រោយ និងមានកម្មករ -​ក​ម្មការិនី របួសធ្ងន់ប្រមាណ ១៥​នាក់ រងរបួស​ស្រាលជាច្រើននាក់ ។

ពេលនេះកងកម្លាំង​នគរបាល​ បានចុះសម្របសម្រួល​ចរាចរណ៍​និងជួ​យអន្ដរាគមន៍​បញ្ជូន​អ្នករបួសទៅ​កាន់បន្ទប់សង្រ្គោះ​ គ្លីនិក​ឯកជន​ដែលនៅ​ជិត​ និងបន្ដជួយសង្រ្គោះអ្នករបួសធ្ងន់ទៅកាន់មន្ទីរពេទ្យបន្ដទៀត​។ ប្រភពពីពលរដ្ឋឱ្យដឹងថា រថយន្តម្ខាងដឹកកម្មករ ហើយរថយន្តម្ខាងទៀតបម្រុងទៅដឹកកម្មករ ។ ព័ត៌មាន​ពិស្តារ​ជូន​ពេល​ក្រោយ​! ៕ 

Leave a Reply

Your email address will not be published. Required fields are marked *