បង្រ្កាបទីតាំងហាង «សំណាង​ពន្លឺ​ថ្មី​» លួចបើកទទួលភ្ញៀវជុំ ផឹកគ្រឿងស្រវឹង

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ នៅវេលាម៉ោង​៨និង៣០នាទី​យប់ ថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០២១ បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងភោជនីយដ្ឋាន​ សំណាង​ពន្លឺ​ថ្មី​ ​ មានទីតាំងស្ថិតនៅ ផ្លូវលេខ១៩៤៤ ភូមិ​ទំនប់​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភំ្នពេញ​ ដោយលួចបេីកទទួលភ្ញៀវ អោយចូល​មកទទួលទានគ្រឿងស្រវឹង ។

សមត្ថកិច្ចឱ្យដឹងថា ទង្វើខាងលើនេះបានអនុវត្តផ្ទុយ នឹងលិខិត២៤៩​ /២១​ សសរ​ ចុះថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០២១​ និងលិខិតលេខ២៥៩/២១​សសរ​ ចុះថ្ងៃទី១១​ ខែសីហា​ ឆ្នាំ​២០២១​ របស់រដ្ឋបាលរាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន​០៧នាក់​ ក្នុង​នោះ​ស្រី​០៤នាក់​ បច្ចុប្បន្នបាននាំខ្លួន ទៅកាន់​អធិការ​រដ្ឋា ននគរបាលខណ្ឌសែនសុនខ ដេីម្បី​អនុវត្ត​តាម​និតីវិធី ៕ ដោយ៖ ធ្នូជ័យ 

Leave a Reply

Your email address will not be published. Required fields are marked *