ចៅប្រុសដុតផ្ទះលោកយាយ បណ្ដាលឲ្យយាយឆេះស្លាប់នៅក្នុងផ្ទះ

ភ្នំពេញ ៖ លោកយាយអាយុ ៧៥ឆ្នាំម្នាក់ បានបាត់បង់ជីវិត នៅក្នុងភ្នក់ភ្លើង ដោយសារបចៅប្រុសដុតផ្ទះខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១និង៤០នាទីយប់ ត្រង់ចំណុចផ្លូវលំក្នុងភូមិដំណាក់ធំ២ ក្រុម៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជនបង្កមានឈ្មោះ សេន សាម៉ាន់ថៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សវិកលចរិក ដោយសារញៀនថ្នាំខ្លាំងត្រូវបានឃាត់ខ្លួន ឯជនរងគ្រោះមាន គីម យ៉ាន ភេទស្រី អាយុ៧៥ឆ្នាំ មុខរបរនៅផ្ទះ បានស្លាប់នៅក្នុងភ្លើង ។ 

លោក ព្រហ្ម យ៉ន នាយការិយាល័យ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ រាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា ផ្ទះមានទំហំទទឹង៦ម៉ែត្រនិងរបណ្ដោយជាង៨ម៉ែត្រ ក្រោមថ្មខាងលើជញ្ជាំងដែកប្រក់ស័ង្កសី ត្រូវបានឆេះខ្ទេចទាំងស្រុង រួមទាំងសម្ភារៈនៅក្នុងផ្ទះ និងលោកយាយម្នាក់បានស្លាប់ ។

សមត្ថកិច្ចបានអន្តរាគមន៍ រថយន្តពន្លត់អគ្គីភ័យ ប្រើប្រាស់ទឹកអស់ចំនួន៥គ្រឿង ហើយបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង១២និង៤០នាទីយប់ រំលងអធ្រាត្រ ឈានចូលខែឆ្នាំដដែល ៕ ដោយ ៖ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *