ឆេះផ្ទះ៤ខ្នងនៅមុខក្រសួងការពារជាតិ

ភ្នំពេញ ៖ ផ្ទះ៤ខ្នងត្រូវបានភ្លើងឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថៃ្ងអាទិត្យ ទី១៩ ខែកញ្ញា  ឆ្នាំ២០២១សិ្ថតនៅបណោ្តយផ្លូវរថភើ្លង ផ្ទះគ្មានលេខ ក្រុមទី៣១ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកវរសេនីយ៏ឯក ព្រហ្ម យ៉ន នាយការិយាល័យ បង្កាពន្លត់អគ្គីភ័យ និងសង្រ្គោះរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ហេង លីគន្ធ ភេទស្រី  អាយុ៣៥ ឆាំ្ន ជនជាតិខ្មែរ មុខរបរ: ម្ចាស់ផ្ទះជួល។ អ្នកជួលឈ្មោះ: មាស  ប៊ុនសល ភេទប្រុសអាយុ៣២ ឆាំ្ន ជនជាតិខ្មែរ មុខរបរ: លក់កុំព្យូទ័រ។ ចំពោះមូលហេតុកំពុងតែស្រាវជ្រាវ។

ប្រភេទសំណង់ ផ្ទះឈើប្រក់សង័្កសីទំហំ ទទឹង៤ម៉ែត្រនិងបណ្តោយ២៥ម៉ែត្រ ។ ខូចខាតសម្ភារៈ ឆេះផ្ទះឈើប្រក់សង័្កសី ចំនួន៤ខ្នងអស់ទាំងស្រុង នឹងសម្ភារៈប្រើប្រាស់មួយចំនួន ពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងពុំមានមនុស្សរបួសឬស្លាប់ឡើយ ៕ដោយ ៖ ធ្នូជ័យ 

Leave a Reply

Your email address will not be published. Required fields are marked *