លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ ត្រូវបានតែងតាំង ជាអនុប្រធាន សហគមន៍ អភិវឌ្ឍន៍ កសិកម្ម កម្ពុជា

ភ្នំពេញៈ លោកបណ្ឌិត ឃី លាង បានចេញសេក្ដីសម្រេចលេខ ៧២០ កស នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទចុះថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៤ ស្ដីពីការទទួលស្គាល់ការចុះបញ្ចីសហគមន៍អភិវឌ្ឍន៍ កសិកម្មកម្ពុជា តែងតាំង លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិនិងផ្សារខេស៊ី ជាអនុប្រធានសហគមន៍ អភិវឌ្ឍន៍ កសិកម្មកម្ពុជា កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១ ។

លោក អគ្គនាយកបានគាំទ្រនូវប្រសាសន៍ដ៏ថ្លៃថ្លាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​​ នាយករដ្ឋមន្រ្តី​​នៃព្រះរាជាណាចក្រ​​កម្ពុជា​​ ដែលបានប្រកាសថា នឹង​កាត់បន្ថយការនាំបន្លែ ​សាច់ ពីប្រទេសខាងក្រៅ ​​ដោយបង្កើនការដាំដុះ និងការចិញ្ចឹម​សត្វក្នុងស្រុក ដោយមិនតម្រូវឲ្យប្រើគីមីច្រើន​ ខណៈបច្ចុប្បន្នប្រទេសកម្ពុជា បាននាំចូលបន្លែ​​ពី​ប្រទេសវៀតណាម និងថៃ រាប់រយតោន ក្នុងមួយថ្ងៃៗនោះ។

ការនេះថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់​គរុសិស្ស ​គរុនិស្សិត​បញ្ចប់ការសិក្សាឆ្នាំ២០១៨–២០១៩ ​ចំនួន១,៩៧៧នាក់ ​នៅវិទ្យាស្ថានជាតិអប់រំ​ រាជធានីភ្នំពេញនាព្រឹកថ្ងៃ ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ ចាប់ពីពេលនេះតទៅ​ នឹងត្រូវ បំផុស​ឲ្យ​ប្រជាពលរដ្ឋខ្មែរ​យើង​ធ្វើការដាំដុះដោយមិនឲ្យប្រើសារធាតុគីមី ​ហើយត្រូវ​កាត់​បន្ថយ ការនាំចូល​​ពី​​ប្រទេសខាងក្រៅដែលបានប្រើប្រាស់គីមីច្រើននោះ។

លោក ឃិត ឈឿន ទេវតាបានជួយខ្ញុំ អ្វីដែលខ្ញុំបានតាំងចិត្តសំរាប់កិច្ចការមួយនេះ។ ផ្លូវមួយខ្សែ ក្រវ៉ាត់មួយ ទីផ្សារដល់ជើងមេឃ ដំណាំលូតលាស់តាមកិច្ចសន្យា។ ពេលនេះខ្ញុំយល់ថាត្រូវធ្វើដូចម្តេច ដើម្បីនាំបងប្អូនខ្ញុំរាប់មុឺននាក់ដើរលើផ្លូវអាជីវកម្មមួយដែលមានតែភាពរីកចំរើន និង សុវត្តិភាព។

កសិករព្រួយបារម្ភបំផុតគឺទីផ្សារ តែពេលនេះនៅទីនេះ ទីផ្សារមិនខ្វះទេ តែត្រូវធ្វើផលិតផលឆ្លើយតបនឹងទីផ្សារ។ ដីនៅស្រុកយើងធំទូលាយ ជាពិសេសផលិតផលកសិកម្មដែលដាំដុះលើដីយើង គេអោយតម្លៃជាងតំបន់ផ្សេងៗ។

បើយើងមិនជួយខ្លួនយើង គ្មានអ្នកណាជួយយើងទេ។ អ្នកមានធនធានដាក់ទុន អ្នកមានបច្ចេកទេសជួយបច្ចេកទេស អ្នកមានកម្លាំងជួយកម្លាំង។
KC Business Groups expose ourselves to the world, we walk hand in hand for Cambodia. Thank you all. I love you all.

Leave a Reply

Your email address will not be published. Required fields are marked *