រថយន្តកុងតឺន័រក្រុមហ៊ុនតេងឡាយបុកម៉ូតូពីក្រោយបណ្ដាលឲ្យខ្ទាតបុរសម្នាក់ចូលក្រោមកង់កិនស្លាប់

ភ្នំពេញ៖រថយន្តកុងតឺន័រក្រុមហ៊ុនតេងឡាយ១គ្រឿងបានបើកបុកម៉ូតូ១គ្រឿងពីក្រោយ បណ្ដាលឲ្យដួលហើយខ្ទាតបុរសម្នាក់ចូលក្រោមកង់កិនបែកក្បាលធ្លាយខួរ និងខ្ទេចខ្លួនស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង៣០ នាទីល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបុរសខាងលើបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ ខ្មៅ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FV- 8026 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏ត្រូវរថយន្តកុងតឺន័រ ម៉ាក FREIGHTLINER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8103 របស់ក្រុមហ៊ុនតេងឡាយ។បើកបរក្នុងទិសដៅស្របគ្នាទៅដល់បុកពីក្រោយ បណ្ដាលឲ្យដួលម៉ូតូហើយខ្ទាតបុរស នោះចូលក្រោមកង់រថយន្តនោះកិនស្លាប់ភ្លាមៗតែម្ដង។

ប្រភពមួយនេះបានបន្តថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តនបានចុះរត់គេចខ្លួនបាត់ បន្ទាប់មកកម្លាំងនគរបាលយការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីងភ្នំពេញចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តព្រមទាំងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕ដោយ ០៣

Leave a Reply

Your email address will not be published. Required fields are marked *