បើករថយន្តលឿនខ្លាំង បុករបងផ្ទះរួចបោកផ្ទប់បង្គោលភ្លើង ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ បន្ទាប់ជិះរថយន្តបុករបងផ្ទះ រួចបោកផ្ទប់បង្គោលភ្លើង កាលវេលាម៉ោង ២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១៤ ខែ តុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ 

រថយន្តបង្ក ម៉ាក Toyota PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-6955 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ(ស្លាប់នៅក្នុងរថយន្ត ) និងរួមដំណើរម្នាក់ទៀត រងរបួសធ្ងន់ ។ 

តាមសាក្សីនិយាយថា គេបានឃើញ រថយន្តបង្កបើកល្បឿនលឿនដូចហោះ និងលឺស្នូធុងបាស់ខ្លាំងៗ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្ដាំដៃ ទៅបុករបងផ្ទះគេ រួចបោកផ្ទប់បង្គោលភ្លើង បណ្ដាលរថយន្តស្ទើរដាច់ជាពីរហើយតៃកុងស្លាប់ក្នុងរថយន្ត និងម្នាក់ទៀតរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ។ ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តទៅរក្សាទុក ចំណែកសពដឹកយកទៅតម្កល់ទុក នៅវត្តទឹកថ្លា ៕ ដោយ ៖ ធ្នូជ័យ 

Leave a Reply

Your email address will not be published. Required fields are marked *