បុរសម្នាក់សង្ស័យបែកថ្នាំ ដើរមកលោតពីលើស្ពានអាកាសផ្សារដីហុយ សម្លាប់ខ្លួនផ្អើលទាំងព្រឹក

ភ្នំពេញ៖ បុរសម្នាក់សង្ស័យជនអនាថា បានដើរឡើងមកលោតសម្លាប់ខ្លួន ពីលើស្ពានអាកាសផ្សារដីហុយ ដោយពុំដឹងពីមូលហេតុ បណ្តាលអោយរងរបួសធ្ងន់ត្រូវបានរថយន្តបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

បង្កអោយមានការភ្ញាក់ផ្អើលនិងកកស្ទះចរាចរណ៍ កាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០២១នៅចំណុច កណ្តាលស្ពានអាកាសផ្សារដីហុយ ដែលស្ថិតនៅ តាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវភ្នំពេញហាណូយ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសដែលមានវិបត្តរូបនោះគេពុំស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង២០ឆ្នាំ ដែល សមត្ថកិច្ច មានការសង្ស័យ ថា ជាមនុស្សអានាថានិងញៀនថ្នាំ ។តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសម្នាក់នោះ បានធ្វើដំណើរ ដោយថ្មើរជើង ឡើងស្ពានអាកាសផ្សារដីហុយក្នុងទិសដៅពីកើតទៅលិច ។ពេលដល់កណ្តាលស្ពានក៍បានលោតសម្លាប់ខ្លួន ទៅក្រោមក្នុងកម្ពស់ប្រមាណ៦ម៉ែត្រ បានបោកទៅលើថ្នល់រងរបួសធ្ងន់តែម្តង ។

បន្ទាប់ ពីធ្វើអត្តឃាតបុរសរូបនោះបានរងរបួសធ្ងន់ដេកលើដងផ្លូវ បង្កអោយមានការភ្ញាក់ផ្អើលនិងកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។លុះក្រោយមក អស់រយះពេល ប្រមាណ១ម៉ោង ទើបរថយន្ត សាម៉ុយ របស់មន្ទីរពេទ្យ បង្អែកមិត្តភាព កម្ពុជាចិនសែនសុខ មកយកបញ្ចូនទៅសង្គ្រោះ។
ទាក់ទិនការធ្វើអត្តឃាតនេះ គេពុំដឹងពីមូលហេតុអ្វី ឡើយ ។បើតាមសមត្ថកិច្ច មានការសង្ស័យ ថា បុរសនោះបែកថ្នាំ ៕ដោយ ០៣

Leave a Reply

Your email address will not be published. Required fields are marked *