កម្មករនិយោជិត បុគ្គលិកទាំងអស់ ដែលអវត្តមានក្នុងអំឡុងពេលចូលឆ្នាំ ពេលចូលធ្វើការវិញ ត្រូវដាក់ដាច់ដោយឡែក១៤ថ្ងៃ

ភ្នំពេញ ៖ កម្មករនិយោជិត បុគ្គលិកទាំងអស់ ដែលអវត្តមានក្នុងអំឡុងពេលចូលឆ្នាំ ពេលចូលធ្វើការវិញ ត្រូវដាក់ដាច់ដោយឡែក១៤ថ្ងៃ ដោយគ្មានប្រាក់ឈ្នួលសិន សម្រាប់អ្នកឈប់ដោយឯកឯង ទើបអនុញ្ញាតឱ្យចូលធ្វើការវិញ តាមវិធានចត្តាឡីស័ក សុខាភិបាល ។ នេះជាការបញ្ជាក់ របស់ឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ។ 

ឯកឧត្ដមថ្លែងថា « ដើម្បីបង្ការហានិភ័យ ក្រោយពេលចូលឆ្នាំ ខាងមុខនេះ និងយោងទៅតាម វិធានចត្តាឡីស័ក សុខាភិបាល សូមរដ្ឋបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន កត់ឈ្មោះ កម្មករនិយោជិត បុគ្គលិកទាំងអស់ ដែលអវត្តមានក្នុងអំឡុងពេលចូលឆ្នាំ ដើម្បីប្រគល់ជូនអាជ្ញាធរ និងដើម្បីត្រៀមធ្វើចត្តាឡីស័ក ( ដាក់បងប្អូនទាំងនោះ ឱ្យនៅ ដាច់ដោយឡែកពីគេ) នៅតាមផ្ទះជួល របស់គាត់ចំនួន ១៤ថ្ងៃ ដោយគ្មានប្រាក់ឈ្នួល សម្រាប់អ្នកឈប់ដោយឯកឯង ទើបអនុញ្ញាតឱ្យចូលធ្វើការវិញ » ។

សម្រាប់អ្នកឈប់ ដោយមានការអនុញ្ញាត ពីនិយោជក នឹងទទួលបានប្រាក់ឈ្នួល នៅអំឡុងពេល ដាក់ដាច់ដោយ ឡែក១៤ថ្ងៃ ទើបអនុញ្ញាតឱ្យចូលធ្វើការវិញ តាមវិធានចត្តាឡីស័ក សុខាភិបាល ។ ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈនៅខាងក្រោម ៕  ដោយ ៖ រតនា

Leave a Reply

Your email address will not be published. Required fields are marked *