សង្ស័យស្រវឹងស្រាបើករថយន្តបុកសួនហោះជាច្រើនម៉ែត្រគងលើរទេះលក់បាយឆា

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តហាយឡែនឌើមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកសួនច្បារពុះចែកផ្លូវ អូសជាច្រើនម៉ែត្រមកគងលើរទេះលក់មីឆា-បាយឆា អែបនឹងបង្គោលភ្លើង ឡើងច្រង៉ាងទៅមុខលែងរួចសំណាងល្អមិនមានអ្នករបួស។ហេតុការណ៍នេះកើតឡើងកាលវេលា ម៉ោង១១និង១០នាទីយប់ថ្ងៃសុក្រ ទី១០ ខែឆ្នូ ឆ្នាំ២០២១ស្ថិតតាមបណ្ដោយផ្លូវ២១៧ចំណុចមុខផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2AP.7876 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើដោយស្ថានភាពផ្លូវកោងផងនោះបានជ្រុលទៅបុកសួនច្បារចែកផ្លូវហោះរំលងសួន អូសជាច្រើនម៉ែត្រមកគង់លើរទេះលក់បាយឆាមីឆា ខណះមនុស្សកំពុងទទួលទានឆ្ងាញ់រត់ចែកជើងគ្នាសំណាងណាស់មិនមានអ្នករបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ឲ្យភាគីទាំងសង្ខាងសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *