វាយប្លន់យកម៉ូតូឆៅៗ អស់មួយគ្រឿង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ត្រូវបានក្រុមជនសង្ស័យមួយក្រុម មកធាក់ម៉ូតូផ្ដួលនិងវាយយកម៉ូតូយកទៅបាត់ កាលពីវេលាម៉ោង១និង៤០រំលងអធ្រាត្រ ឈានចូល ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ ស៊ាន តុលា អាយុ២៨ឆ្នាំ មុខរបរធ្វើចុងភៅ ជាប្ដីឈ្មោះ ស្រី អូន អាយុ៣០ឆ្នាំ មុខរបរ មេការនៅហាង បានបាត់បង់ម៉ូតូមួយគ្រឿង ម៉ាកsuzuki និច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1TZ-9210 ។ 

ជនរងគ្រោះនិយាយថា មុនកើតហេតុ គាត់ពីរនាក់ប្ដីប្រពន្ធបានជិះម៉ូតូ ចេញពីកន្លែងធ្វើការ ក្នុងគោបំណង មកកន្លែងស្នាក់នៅ ជិះតាមផ្លូវបេតុង ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងម៉ាកPCXនិងម៉ាកនិច ( មិនចាំស្លាកលេខ ) ជិះមកពីក្រោយ មកធាក់ម៉ូតូគាត់ឲ្យដួល រួចយកមួកសវត្ថិភាព វាយទៅលើពួកគាត់ ចំប្រពន្ធគាត់រងរបួសស្រាល រួចពួកវាលើកយកម៉ូតូ ជិះទៅបាត់ ។ ជនងគ្រោះបាន បញ្ជាក់ថា ជនសង្ស័យមួយក្រុមនោះ ត្រូវរូបគាត់ស្គាល់មុខទាំងអស់ ។ 

ក្រោយកើតហេតុ ជនរងគ្រោះប្ដីប្រពន្ធពីរនាក់ បាននាំគ្នាដើររហូតមកដល់ផ្សារព្រៃទារ រួចបានទំនាក់ទំនងហៅសាច់ញាតិ មកយកទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *