ឃាត់បុរសម្នាក់ពីបទចោរកម្ម នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចទូរសព្ទដៃ នៅផ្ទះលេខ៥៤ ផ្លូវ៣៦៧ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៦មករាឆ្នាំ២០២១ វេលាម៉ោង១០និង១៥នាទី។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះត្រេន ឈិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើមីសួរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ សុខ ចាន់ ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ វិជ្ជមាន (មានសារធាតុញៀន)។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស ០១ឆ្នាំ០៦ខែ ក្នុងឆ្នាំ២០២០ ពីបទ «លួច»។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះទុកទូរសព្ទដៃ០១គ្រឿង ម៉ាក Oppo ពណ៌ប្រផេះ កំពុងសាកថ្មនៅក្នុងផ្ទះ, ស្រាប់តែជនសង្ស័យដើរមកលួចទូរសព្ទដៃជនរងគ្រោះ គេចខ្លួនទៅជួបបក្ខពួកម្នាក់ទៀតឈ្មោះ ជា យកទៅលក់ឱ្យគេបានលុយ ៤០ដុល្លារចែកគ្នាទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។

ប៉ូលិសបន្តទៀតថា លុះដល់ថ្ងៃទី០៦មករាឆ្នាំ២០២២ ម៉ោង១០ព្រឹក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះសុខ ចាន់ នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ១ដើម្បីសាកសួរ រួចបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *