ប៉ូលិសស្រុកឧដុង្គបង្ក្រាបមុខសញ្ញាសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន

កំពង់ស្ពឺ ៖ កម្លាំងប៉ូលិសស្រុកឧដុង្គ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនបាន២នាក់ នៅចំណុចភូមិអូរពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៣ និង៣០នាទីរសៀល។

ប៉ូលិសនិយាយថា ជនសង្ស័យ០២នាក់រួមមាន ទី១-ឈ្មោះ ជឿន សុខចាន់ ហៅ សៀវ ភេទ ប្រុស អាយុ២៩ឆ្នាំ នៅភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី និងទី២-ឈ្មោះ ជា សុវ៉ាត់ ភេទ ប្រុស អាយុ១៨ឆ្នាំ នៅភូមិអូរតាវ៉ាម ឃុំស្រង់ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ។ បានដកហូតវត្ថុម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៦កញ្ចប់តូច, ម៉ូតូ ១គ្រឿង និង ទូរសព្ទ ១គ្រឿង។

បច្ចុប្បន្នជមសង្ស័យ២នាក់ត្រូវបានប៉ូលិសជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *