ប៉ូលិសជំ​នាញស្រុកព្រៃនប់ ឃាត់​ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

ព្រះសីហនុ ៖ កម្លាំងប៉ូលិសជំ​នាញស្រុកព្រៃនប់ បានធ្វើការឃាត់​ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន វេលាម៉ោង២ និង៣០នាទីរសៀល នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី៣០ខែមករា ឆ្នាំ២០២២ ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ណន ង៉ែត​ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិពូធឿង​ ឃុំបិតត្រាំង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ។​ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១១កញ្ចប់ (ធំ០១​តូច១០), ទូរស័ព្ទដៃចំនួន០២គ្រឿងនិងជញ្ជីងថ្លឹងចំនួន០១គ្រឿង ។​

បច្ចុប្បន្នជមសងកស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *