ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាស របស់សហព័ន្ធកីឡា បាល់ទាត់កម្ពុជា ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានសម្រេចចាត់វិធានការចំពោះ លោក ម៉ៃ តុលា , លោក ទុយ វិច្ឆិកា លោក ឆាំង ពិសិដ្ឋ និងគល់ សុភារម្យ ត្រូវបានព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់ អស់មួយជីវិត ។
ជាមួយគ្នានេះ លោក ម៉ៃ តុលា ត្រូវបញ្ជូនសំណុំរឿងពុករលួយ ទៅតុលាការមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ៖ រតនា

