រថយន្តកុងតឺន័របើកបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់លើកំណាត់ផ្លូវជាតិលេខ១

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័របើកបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ កើតឡើងកាលពីថ្ងៃទី១៩ ឧសភាឆ្នាំ២០២២ ម៉ោង០២និង៤០នាទីរំលងអធ្រាត្រ នៅត្រង់ចំណុចផ្លូវបេតុងកែងផ្លូវជាតិលេខ១ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ហើយរថយន្តកុងតឺន័របើកគេចបាត់ ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថ្នាក់ខាងលើបង្កឡើងដោយរថយន្ត សណ្តោងកុងតឺន័រ(រត់គេចបាត់)បុកម៉ូតូម៉ាកScoopuពណ៌ក្រហម ស្លាកលេខ ព្រៃវែង 1T-2804 បណ្តាលអ្នកបើកម៉ូតូឈ្មោះសេង​ ស៊ីឡា​ ភេទប្រុស​ កេីតឆ្នាំ២០០១​ ទីលំនៅស្រុកព្រះស្តេច​ ខេត្តព្រៃវែងស្លាប់នៅកន្លែងកើតហេតុ ឯម៉ូតូខូចខាតធ្ងន់០១ គ្រឿង។

ប្រភពបន្តថា បន្ទាប់ពីរថយន្តបើកបុកហើយក៏បានបើករត់បាត់ ហើយសមត្ថកិច្ចបានចុះទៅវាស់វែងស្វែងរកអត្តសញ្ញាណជនរងគ្រោះនិងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *