ស្ទះចរាចរណ៍ ប្រជ្រៀតចុះប្រជៀតឡើង ធ្លាក់ប្រឡាយទឹកស្អុយ

ភ្នំពេញ ៖ មនុស្សចំនួន៤នាក់ ក្នុងនោះតៃកុងម្នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយយកចេញពីក្នុងរថយន្ត ខណៈរថយន្តបានធ្លាក់ប្រឡាយ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ តាមបន្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តខាងលើម៉ាក ហ្វេតរ៉េងជើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-5323 មានមនុស្សសរុប៤នាក់ អ្នករួមដំណើរ៣នាក់ និងតៃកុងម្នាក់ ពុំរងរបួសនោះទេ ។

ពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបើកមកទិសដៅពីលិចមកកើត ដោយសារស្ថានភាពផ្លូវមានការកកស្ទះចរាចរខ្លាំង ទើបរថយន្តខាងលើបានព្យាយាមជែងរថយន្តនិងម៉ូតូផ្សេងៗ បើកស្របតាមបណ្ដោយឯបប្រឡាយ ដូចម៉ូតូដទៃទៀត ។ ទោះស្ថានភាពផ្លូវមិនសូវអំណោយផលយ៉ាងណាក្ដី ក៏រថយន្តប្រឹងរ៉ុលទៅមុខតាមបច្ចេកទេសរបស់ខ្លួន លុះមកដល់ចំណុចកើតហេតុ ទំនងប្រជ្រៀតជាមួយរថយន្តដែលនៅផ្នែកខាងឆ្វេងមិនឈ្នះ ក៏ជ្រុលងាកចង្កូតធ្លាក់ប្រឡាយតែម្ដង ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបានទាក់ទងរថយន្តស្ទូច ដើម្បីស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕

Leave a Reply

Your email address will not be published. Required fields are marked *