បង្ក្រាបគ្រឿងញៀននៅពោធិ៍សាត់ ចាប់បាន២នាក់ ក្នុងនោះម្នាក់ជានគរបាល

ពោធិ៍សាត់ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់បានជាបន្តបន្ទាប់ ក្នុងករណីជួញដូរថ្នាំញៀន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងដកហូតវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការណ៍នេះធ្វើឡើងដោយ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួល ដោយលោក ប៊ុង តាំងទី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់។

ជនសង្ស័យ ទី១មាន ឈ្មោះ ស៊ិន សុផានីកា ហៅកា ភេទប្រុស អាយុ២៩ឆ្នាំ ជាម្ចាស់ផ្ទះ និងទី២ ឈ្មោះ ស៊ិន សុផាសត្យា ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្រ្តីនគរបាលវរៈ៨២៥ ។ ក្រោយចាប់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង រថយន្ត០១គ្រឿង ម៉ាកPrius, ថ្នាំគ្រាប់ពណ៌ក្រហម WY ចំនួន១២១គ្រាប់, ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន០២កញ្ចប់ប្រើរួច និងវត្ថុតាងបម្រើដល់បទល្មើសគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំងពីរ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនាំខ្លួនមកបន្តនីតិវិធី ចាត់ការតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *