ព្រះសីហនុ ៖ មនុស្សចំនួន៤នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀតកំពុងសង្រ្គោះ ក្នុងហេតុការណ៍ ដាច់កន្ត្រកជណ្ដើរយន្ដជាន់ទី១៤ម៉ោងវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅការដ្ឋានសាងសង់ អគារកម្ពស់២០ជាន់ នៅទល់មុខ កាស៊ីណូយ៉ាព័រសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចឱ្យថឹងថា ជនរងគ្រោះមានឈ្មោះ វល្លិ ភេទប្រុស អាយុ ៥៣ឆ្នាំ ទី២ ឈ្មោះ នូ សុីនួន ភេទប្រុស អាយុ៣៣ឆ្នាំ ទី៣មានឈ្មោះ រ៉ាន ភាស់ ភេទប្រុស អាយុ៣៦ឆ្នាំ ទី៤ ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ អ្នកទាំង៤បានបាត់បង់ជីវិត និងទី៥ឈ្មោះ ហេង សីហា អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ។
យោងតាមព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទាំងអស់នេះ បានដាច់ចណ្តើរយន្តនៅចំណុចជាន់ទី១៤ រួចធ្លាក់មកដីតែម្ដង ៕ ដោយ ៖រតនា





