កណ្ដាល ៖ ជនសង្ស័យម្នាក់ ត្រូវបានជនរងគ្រោះនិងពលរដ្ឋចាប់បាន ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទ កាលពីវេលាម៉ោង៣និង៣០ល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុច: ភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះ ឈុត មុន្នី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាក Honda C125 ស៊េរីឆ្នាំ២០១៨ ធ្វើសកម្មភាព ឯជនរងគ្រោះមានឈ្មោះ ដំ ស្រីនាថ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វេីដំណេីរ មានគ្នាពីរនាក់ ពីទិសខាងត្បូង ទៅទិសខាងជេីងមកដល់ចំណុច ភូមិយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ស្រាប់តែជនសង្ស័យខាងលេី បានធ្វេីសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះ រួចបេីកបរម៉ូតូខាងលេីគេចខ្លួន ពេលនោះជនរងគ្រោះ បានបេីកបរម៉ូតូដេញតាម រហូតមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែឃេីញជនសង្ស័យកំពុងបណ្ដេីរម៉ូតូ(អស់ប្រេងសាំង) ។

ភ្លាមនោះជនរងគ្រោះ បានស្រែកថា ចោរៗបានឆក់ទូរស័ព្ទខ្លួន ដេីម្បីឲ្យប្រជាពលរដ្ឋជួយចាប់ និងឃាត់ជនសង្ស័យ ពេលនោះប្រជាពលរដ្ឋដែលនៅទីនោះជាច្រើននាក់ បានចាប់ឃាត់ និងវាយជនសង្ស័យ(រងរបួសធ្ងន់) ចំណែកបក្ខពួកជនសង្ស័យ០១នាក់ទៀតបានរត់គេចខ្លួនបាត់ទៅ ។
ដោយទទួលបានពត៌មានខាងលេី កម្លាំងប៉ុស្ដិ៍រដ្ឋបាលនគរបាលកោះធំខ និងកម្លាំងចំរុះអធិការដ្ឋាន នគរបាលស្រុកកោះធំ បានចុះទៅកន្លែងកេីតហេតុ និងបាននាំខ្លួនជនសង្ស័យដេីម្បីសួរនាំ។ បច្ចុប្បន្នសមត្ថកិច្ចផ្នែកជំនាញ បានកសាងសុំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ទៅកាន់ ការិយាល័យជំនាញខេត្ត បន្តតាមនីតិវិធី ៕
