ថៅកែក្លឹបកម្សាន្ត ដឹ ស្តម បាញ់គំរាមបុគ្គលិក១គ្រាប់ រំសាយកំហឹង រួចគេចខ្លួនបាត់

ភ្នំពេញ ៖ បុរសម្នាក់ត្រូវជាថៅកែក្លឹបកម្សាន្ត ដឹ ស្តម ខឹងបុរសម្នាក់ដែលជាចុងភៅ មិនដឹងផ្តើមចេញពីរឿងអ្វី មួរម៉ៅ ឈានដល់យកកាំភ្លើងមកបាញ់ឡើងលើធ្លុះ សង្ក័សី រួចគេចខ្លួនបាត់ ។ បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ ទាំងសមត្ថកិច្ច មូលដ្ឋាននិងអាវុធហត្ថ កាលពីវេលា ម៉ោង១០និង៣០នាទីយប់ ថ្ងៃសៅរ៏ ទី២១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងក្លឹបកម្សាន្ត ដឹ ស្តម ជាប់ផ្លូវលេខ១៨២ ទល់មុខកន្លែងលក់តុកទូរ វត្តព្រះពុទ្ធ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បុរសដែលជាថៅកែហាងខាងលើនិងមានអាវុធប្រើប្រាស់មានឈ្មោះ ហេង សុផល អាយុជាង៤០ឆ្នាំ ។ រីឯបុរស ជាចុងភៅមានឈ្មោះ ឈូក សុភាព ភេទប្រុស អាយុ៤៨ឆ្នាំ។

បើតាមសម្ដីបុរសជាចុងភៅនៅក្នុងក្លឹបកម្សាន្តខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនបង្កត្រូវជាថៅកែខ្លួន បានចូលមករករឿងមិនសួរហេតុផលដោយបានទៅវាយរទះគោដុតឲ្យខ្ទេច រួចចង់វាយជនរងគ្រោះថែមទៀតនិងបោះពាក្យសម្ដីថា (ហែងតិចទៀតដឹងខ្លួនហើយ..!)។ មួយសន្ទុះក្រោយមកថៅកែបង្កហេតុខាងលើក៏បានយកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមកកន្លែងចុងភៅ រួចអាម៉េផ្ចុងចុងភៅគំរាមរួចបាញ់ឡើងលើចំនួន១គ្រាប់ធ្លុះដំបូលស័ង្កសី រួចក៏ដើរចេញពីក្លឹបបើករថយន្តគេចខ្លួនបាត់ ទើបបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ ទាំងសមត្ថកិច្ច និងអាវុធហត្ថខណ្ឌ៧មករា ចុះទៅដល់កន្លែងកើតហេតុ ។

បន្ទាប់មកជនរងគ្រោះក៏ផ្អាកធ្វើម្ហូបដើរចេញមកក្រៅបកស្រាយប្រាប់រឿងហេតុផលដល់អ្នកសារព័ត៌មានរួចរាល់ ក៏ទៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីដាក់ពាក្យបណ្ដឹងទៅលើថៅកែរបស់ខ្លួន ឲ្យកម្លាំងជំនាញជួយរកយុត្តិធម៌និងចាត់ការតាមច្បាប់ ម្យ៉ាងវិញទៀតប្រជាពលរដ្ឋបានឆ្ងល់ថាតើថៅកែហាងធ្វើអ្វី? បានជាមានកាំភ្លើងបាញ់បោះសេរីបែបនេះ៕ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *