ទីក្រុងជាច្រើនរបស់ហ្វីលីពីន គ្រប់ដណ្តប់ដោយផេះភ្នំភ្លើង

ហ្វីលីពីន ៖ ភ្នំភ្លើងមួយនៅហ្វីលីពីនបានបញ្ចេញផេះទៅលើមេឃ កាលពីថ្ងៃអាទិត្យទី១២មិថុនាម្សិលមិញ ដោយគ្របដណ្តប់តំបន់មួយ ដែលកំពុងងើបឡើងវិញពីការផ្ទុះកាលពីសប្តាហ៍មុន។

ទីភ្នាក់ងាររញ្ជួយដីហ្វីលីពីនបាននិយាយថា «ការផ្ទុះចេញពីភ្នំភ្លើង Bulusan មានរយៈពេល ១៨ នាទី ដែលធ្វើឱ្យអ្នកស្រុកមើលផ្លូវមិនឃើញ និង បង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ឱ្យលុបចោលជើងហោះហើរ។

កាលពីថ្ងៃទី ៥ ខែមិថុនា ភ្នំ Bulusan បានព្រោះប្រផេះឡើងលើមេឃយ៉ាងហោចណាស់មួយគីឡូម៉ែត្រ និង គ្របដណ្តប់ភូមិចំនួន ១០ ដោយសារផេះភ្នំភ្លើង។

អ្នកស្រុកនៃទីក្រុង Juban ក្នុងខេត្ត Sorsogon ដែលកំពុងរើបពីការផ្ទុះកាលពីសប្តាហ៍មុន បានភ្ញាក់ពីដំណេកកាលពីថ្ងៃអាទិត្យ ហើយឮសូរសំឡេងផ្ទុះភ្នំភ្លើងជាថ្មី។

អ្នកស្រុកឈ្មោះ  Antonio Habitan បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «ខ្ញុំស្មានតែភ្លៀង ប៉ុន្តែនៅពេលខ្ញុំមើលទៅក្រៅ មានផេះនៅគ្រប់ទីកន្លែង។ ទន្លេ​របស់យើង​ធ្លាប់តែថ្លា​ តែ​ឥឡូវ​ប្រែ​ទៅជាពណ៌​ផេះ»៕

Leave a Reply

Your email address will not be published. Required fields are marked *