ក្រូចឆ្មារទឹកក្តៅ ជំនួយដល់ថ្លើម ក្នុងការជួយកិនរំលាយអាហារ

មនុស្សភាគច្រើនជាទូទៅតែងចូលចិត្តផឹកទឹកក្រូចឆ្មារ ជាមួយទឹកកកពីព្រោះថាក្រៅពីមានរស់ជាតិឆ្ងាញ់ពិសារគួរជាទីជាប់ចិត្តហើយ វានៅជំនួយកម្លាំងឱ្យខ្លាំងក្លាផងដែរ។

ទោះបីយ៉ាងណាអ្នកមិនទាន់ដឹងទេថា «ការផឹកទឹកក្រូចឆ្មារលាយជាទឹកក្តៅវិញនោះគឺនឹងផ្តល់គុណប្រយោជន៍យ៉ាងច្រើន រកនឹកស្មានមិនដល់ទៀតផង ។ ព្រោះថាទឺកក្រូចឆ្មារដែលប្រើលាយជាមួយទឹកក្តៅ ក្រៅពីមានបរិមាណសារជាតិកាឡូរីទាបហើយ វានៅជួយធ្វើការលាងសម្អាតសារជាតិពុល ក្នុងរាងកាយថែមទៀត»។

តាមការស្រាវជ្រាវបានបង្ហាញថា ទឺកក្រូចឆ្មារជាមួយទឹកក្តៅអាចជំនួយដល់ថ្លើមឱ្យផលិតទឹកប្រមាត់ចេញមក ក្នុងការកិនរំលាយអាហារបានឆាប់រហ័ស និង ជាពិសេស នៅមានការបណ្តេញកាកសំណល់ដែលកកស្ទះនៅក្នុងពោះ ដែលជាមូលហេតុនៃ

ការបង្កឱ្យហើមពោះទៀតផង។

បើចង់ឱ្យទទួលបានផលល្អបំផុត គឺត្រូវផឹកមុនអាហារ ឬ ផឹកភ្លាមក្រោយក្រោកពីដំណេកពេលព្រឹកដើម្បីឱ្យរាងកាយស្រស់ស្រាយ និង បំពេញកិច្ចការងារបានល្អពេញទីពេញចិត្ត ៕

Leave a Reply

Your email address will not be published. Required fields are marked *