ស្រ្តីពេលមករដូវខែ តើបរិភោគអ្វីមិនបង្កការប៉ះទង្គិចដល់រាងកាយ

អំឡុងពេលមករដូវខែ តើស្រ្តីគប្បីធ្វើការជ្រើសរើសបរិភោគអ្វីឱ្យល្អពីព្រោះថា កត្តាចំណីអាហារក៏តែងបង្កការប៉ះពាល់ដល់រាងកាយផងដែរ។ 

✅អាហារដែលត្រូវគប្បីជ្រើសរើសបរិភោគអ្វីផ្តល់ផលល្អចំពោះរាងកាយរួមមាន ៖

✅កាល់ស្យូម ៖-

👉ស្រ្តីដែលស្ថិតនៅក្នុងអំឡុងពេលធ្លាក់រដូវខែ គួរបរិភោគអាហារដែលមានកាល់ស្យូមខ្ពស់បន្ថែមឡើងបន្តិចបន្តួច​ តាមទម្លាប់ដែលធ្លាប់បរិភោគ ដូចជា បរិភោគថ្លើម ត្រីល្អិតតូចៗ កាពិ បង្គា បន្លែពណ៌បៃតង ព្រោះអាហារទាំងនេះសម្បូរសារជាតិកាល់ស្យូម  ជួយកាត់បន្ថយអាការៈប៉ះទង្គិចដែលកើតឡើងមកពីការធ្លាក់រដូវខែ​ ដូចជាឈឺពោះ ឈឺខ្នងតប់ប្រមល់ ទុក្ខកង្វល់​ និង​ មានអារម្មណ៍សៅហ្មងច្រើន។

 ✅ចៀសវាងកាហ្វេអ៊ីន ៖-

​👉តាមការស្រាវជ្រាវបង្ហាញថាស្រ្តីជនជាតិចិន ដែលផឹកកាហ្វេអ៊ីនក្នុងមួយថ្ងៃ១កែវកន្លះដល់៤កែវ តែងកើតមានអាការៈផ្សេងៗដល់រាងកាយ និង មានអារម្មណ៍មុនពេលធ្លាក់រដូវខែច្រើនជាងស្រ្តីដែលមិនផឹកកាហ្វេដល់ទៅ២ដង។ហេតុនេះក្រុមអ្នកស្រាវជ្រាវបានធ្វើការណែនាំថា«ស្រ្តីក្នុងអំឡុងពេលធ្លាក់រដូវខែមិនគួរគប្បីបរិភោគកាហ្វេអ៊ីនឡើយពិសេសស្រ្តីដែលមានរាងកាយទន់ខ្សោយ ឬ បរិភោគកាហ្វេមិនបាននាំឱ្យកើតបញ្ហាឡើងជាញឹកញាប់ជាដើម»។

👉កាបូអ៊ីដ្រាត(Carbohy Drate) ​ក្នុងពេលកំពុងធ្លាក់មករដូវខែគប្បីជ្រើសរើសបរិភោគកាបូអ៊ីដ្រាត ពីព្រោះថា នឹងជួយកាត់បន្ថយការប៉ះទង្គិចផ្លូវអារម្មណ៍។ តាមការស្រាវជ្រាវបានបង្ហាញថា ការបរិភោគក្រុមអាហារកាបូអ៊ីដ្រាត តែងជួយកាត់បន្ថយអាការៈតានតឹងផ្លូវអារម្មណ៍ ភាពតប់ប្រមល់ ការឆាប់ខូចអារម្មណ៍ និង​ រួមទៅដល់ការជួយបំបាត់អាការៈអស់កម្លាំងកំហែងបានយ៉ាងល្អជាង អាហារប្រភេទដទៃៗទៀត។

 ✅ម៉ង់កាណែស ៖-

​👉ជួយឱ្យការធ្លាក់រដូវខែមកមានភាពប្រក្រតីនិងទៀតទាត់។ ក្រុមអាហារដែលសម្បូរទៅដោយម៉ង់កាណែស មានក្នុងអាហារប្រភេទរុក្ខជាតិ សណ្តែក បន្លែ ផ្លែឈើ​ ពិសេសជាងគេគឺម្នាស់​ ,ចំណែកទឹកតែក៏មានសារជាតិម៉ង់កាណែស មួយចំនួនផងដែរ ។ ក្រៅពីនេះសារជាតិម៉ង់កាណែស ដែលមាននៅក្នុងកាហ្វេអ៊ីនមិនបង្កផលល្អទេពីព្រោះថា «វាអាចធ្វើឱ្យមិនស្រួលខ្លួននៅពេលបរិភោគច្រើន»៕

Leave a Reply

Your email address will not be published. Required fields are marked *