ជាងឡាននៅអ៊ុយក្រែន កំពុងជួយច្នៃរថយន្តប្រណាំងទៅជារថយន្តចម្បាំងសម្រាប់ប្រើដើម្បីវាយរុស្ស៊ី

បរទេស ៖ នៅរោងជាងមួយនៅទីក្រុង Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន ជាងឡានកំពុងខិតខំកែច្នៃរថយន្តប្រណាំងទៅជារថយន្តចម្បាំង ដែលអាចប្រើដើម្បីប្រយុទ្ធជាមួយទាហានរុស្ស៊ីនៅសមរភូមិ។

ពួកគេបានប្តូរបំពង់ស៊ីម៉ាំងថ្មី ដកម៉ូតស្ព័រចេញ និងកែផ្ទៃខាងក្នុងឱ្យសាមញ្ញ ដែលកិច្ចការទាំងអស់នេះគឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អ្នកជំនួញឈ្មោះ Volodymyr Tarkhov ។

មុនពេលការលុកលុយរបស់រុស្ស៊ី អ្នកជំនួញវ័យ ៣២ ឆ្នាំរូបនេះបានផលិតនាវាកម្សាន្តនិងទូកកាយ៉ាក់។ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម លោក Tarkhov និយាយថា «គាត់និងមិត្តភក្តិរបស់គាត់បានកែច្នៃរថយន្តធម្មតាប្រហែល ៣០គ្រឿងសម្រាប់យោធា»។

ឥឡូវនេះពួកគេកំពុងបញ្ចប់ការងារលើ «ឡានចម្បាំង»ជាមួយនឹងម៉ាស៊ីនពីរថយន្ត Lada របស់រុស្ស៊ី ដែលប្រើប្រាស់ដោយអ្នកបើកបរឡានប្រណាំងអ៊ុយក្រែន ដែលនេះជាការកែច្នៃឡានបែបប្រណាំងជាលើកទីពីរហើយរបស់ពួកគេ។

ពួកគេបានដកទ្វារចេញ ធ្វើឱ្យឡានកាន់តែស្ងាត់ ហើយបន្ថែមរន្ធធំមួយនៅខាងមុខ សម្រាប់ដាក់កាំភ្លើងយន្ត។ជាងផ្សាដែក លោក Maxym Sendukov អាយុ ៣៣ ឆ្នាំបាននិយាយថា «បំពង់ស៊ីម៉ាំងថ្មីនឹងធ្វើឱ្យរថយន្តស្ងាត់ខ្លាំងស្ទើរតែស្តាប់មិនឮសំឡេងសម្រាប់សត្រូវ»៕ 

Leave a Reply

Your email address will not be published. Required fields are marked *