បុរសម្នាក់បើកម៉ូតូលឿនពេក ជ្រុលបុកបង្កាន់ដៃស្ពានអ្នកតាវាំង បណ្តាលឱ្យស្លាប់

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូបុកបង្កាន់ដៃស្ពានអ្នកតាវាំង កើតឡើងនាថ្ងៃទី២១ មិថុនា ឆ្នាំ២០២២វេលាម៉ោង៨និង៣០នាទីយប់ នៅត្រង់ចំណុចស្ពានអ្នកតាវាំង លើផ្លូវលេខ១១០ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បណ្តាលឱ្យស្លាប់។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ម៉ូតូបង្កដោយឯកឯងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល1AL-1663 បើកបរដោយឈ្មោះ ផល សុផាន់ណារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ៥៣១ ផ្លូវលំភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (មិនបានពាក់មួកសុវត្ថិភាព) បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១០ ទិសដៅពីលិចទៅកើត ។

សមត្ថកិច្ចបម្តថា លុះដល់ត្រង់ចំណុចកើតហេតុខាងលើបានជ្រុលបុកជាមួយបង្កាន់ស្ពានអ្នកតាវាំង បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ដែលគាត់ជិះតែម្នាក់ឯង រីឯម៉ូតូខូចខាតធ្ងន់០១គ្រឿង, សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

សមត្ថកិច្ចបញ្ជាក់ថា ផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុសមត្ថកិច្ចបានសន្និដ្ឋានបានថា «អ្នកបើកបរម៉ូតូបើកលឿនពេក ដោយខ្វះការប្រុងប្រយ័ត្ន»៕

Leave a Reply

Your email address will not be published. Required fields are marked *