នៅសុខៗ កូនប្រុសយកដំបងឫស្សី វាយសំពងម្តាយបង្កើត១០ដំបង

កណ្ដាល ៖ នៅសុខៗកូនប្រុសយកដំបងឫស្សីវាយសំពងម្តាយបង្កើត១០ដំបង ដោយគ្មានមូលហេតុ ត្រូវបានប៉ូលិសប៉ុស្តិ៍និងប៉ូលិសស្រុកឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ប៉ូលិសនិយាយថា ជនរងគ្រោះត្រូវជាម្ដាយបង្កើត ឈ្មោះ ម៉ក់ វណ្ណី អាយុ៥៧ឆ្នាំ មាន ទីលំនៅភូមិ ឃុំ កេីតហេតុ។ចំណែកជនសង្ស័យឈ្មោះ សុន រ៉ាវី ភេទប្រុស អាយុ២៧ ឆ្នាំ ត្រូវជាកូនកូនបង្កើតរបស់ជនរងគ្រោះ មានទីលំនៅ ភូមិឃុំ កេីតហេតុជាមួយគ្នា ។វត្ថុតាងរួមមាន ដំបងឬស្សីចំនួន៥ដើមនិងដំបងសង្កែចំនួន២កំណាត់។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះ ជាម្ដាយកំពុងតែបោកខោឣាវ និង ងូតទឹកនៅ ខាងក្រោយផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័យជាកូនមកពីដើរលេងវិញក្នុងសភាពញៀនថ្នាំ ក៏បានធ្វើសកម្មភាពយកដំបងសង្កែ និង ដំបងឫស្សី មកវាយជនរងគ្រោះចំនួន១០ដំបង ដោយមិនដឹងមូលហេតុ ។

ពេលនោះជនរងគ្រោះជាម្ដាយបានស្រែកសួរថា «ហេតុឣ្វីបានជាឯងមកវាយឣញ?» ប៉ុន្តែជនសង្ស័យ មិនបានឆ្លើយតបឣ្វីទាំងឣស់ គឺគិតតែពីធ្វើសកម្មភាពវាយជនរងគ្រោះជាម្ដាយបានលើកដៃឆ្វេងរងការពារកុំឱ្យត្រូវក្បាលនិងមុខបណ្ដាលឱ្យត្រូវចំដៃហើម និង ជាំជាទម្ងន់។ 

បន្ទាប់មកនោះជនរងគ្រោះ ក៏បានស្រែកហៅឱ្យគេជួយ ខណ:នោះកូនស្រីរបស់ជនរងគ្រោះឈ្មោះ សុន ស្រីវី បានមកទាន់ក៏តេទូរសព្ទមកប្ដឹង ដល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំបឹងខ្យាង ធ្វើការសហការជាមួយកម្លាំងប៉ូលិសជំនាញស្រុកបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *