ចិនដាក់ទណ្ឌកម្មលើតៃវ៉ាន់និងបន្តធ្វើសមយុទ្ធ ក្រោយប្រធានសភាអាមេរិកមកកោះមួយនេះ

បរទេស ៖ ចិនកាលពីថ្ងៃពុធបានដាក់ទណ្ឌកម្មលើកោះតៃវ៉ាន់ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះនេះ ខណៈកងទ័ពរំដោះប្រជាជន បានបន្តធ្វើសមយុទ្ធយោធានៅច្រកសមុទ្រតៃវ៉ាន់។

ចំពេលមានភាពតានតឹងកើនឡើងជុំវិញដំណើរទស្សនៈកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តផ្តាច់ខ្លួន ដែលត្រូវបង្រួបបង្រួមជាមួយចិនដីគោកវិញដោយប្រើកម្លាំង ប្រសិនបើចាំបាច់ លោកស្រីផេឡូស៊ីបាននិយាយថា «សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលកោះនេះ នោះឡើយ»។

ប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានបន្ថែមថា «កោះនេះនឹងមិនរាថយនោះឡើយនៅពេលប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើង»។

ទីក្រុងប៉េកាំងបានសម្តែងការមិនសប្បាយចិត្តរបស់ខ្លួនចំពោះដំណើរទស្សនកិច្ចនេះ ដែលខ្លួនចាត់ទុកថាជាការបង្ករឿងដ៏ធ្ងន់ធ្ងរ ដោយសម្ញែងកម្លាំងយោធារបស់ខ្លួននិងថែមទាំងរឹតបន្តឹងដង្កៀបសេដ្ឋកិច្ចលើកោះតៃវ៉ាន់ផងដែរ។

ប៉េកាំងបានប្រកាសថា «ខ្លួននឹងបញ្ឈប់ការនាំចេញខ្សាច់ធម្មជាតិទៅកាន់កោះតៃវ៉ាន់ដោយចូលជាធរមានភ្លាមៗ។តៃវ៉ាន់ទទួលបានការផ្គត់ផ្គង់ខ្សាច់ធម្មជាតិ ៩០ ភាគរយពីចិន ដែលភាគច្រើនប្រើប្រាស់ក្នុងការសាងសង់ ព្រោះវាមានតម្លៃថោកជាងការនាំចូលពីកន្លែងផ្សេងទៀតដូចជាវៀតណាម»។

ចិនក៏បានហាមឃាត់ការនាំចូលផ្លែក្រូចនិងត្រីពីរប្រភេទពីតៃវ៉ាន់ផងដែរ។ រឿងនេះ​កើត​ឡើងបន្ទាប់ពីចិន​ផ្អាក​ការ​នាំ​ចូល​ពី​ក្រុមហ៊ុន​ផលិត​អាហារ​តៃវ៉ាន់​ជាង ១០០ កាល​ពី​ថ្ងៃ​ចន្ទ។

ទីក្រុងប៉េកាំងបានសម្តែងការមិនសប្បាយចិត្តរបស់ខ្លួនចំពោះដំណើរទស្សនកិច្ចនេះ ដែលខ្លួនចាត់ទុកថាជាការបង្ករឿងដ៏ធ្ងន់ធ្ងរ ដោយសម្ញែងកម្លាំងយោធារបស់ខ្លួននិងថែមទាំងរឹតបន្តឹងដង្កៀបសេដ្ឋកិច្ចលើកោះតៃវ៉ាន់ផងដែរ។

តៃវ៉ាន់មានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅជាមួយចិនដីគោក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កោះនេះ៕(ប្រែសម្រួល ដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *