រថយន្តកុងតឺន័រ បើកខុសបច្ចេកទេស បុកគល់ស្ពានផ្លូវល្បឿនលឿន

កំពង់ស្ពឺ​ ៖​ ​រថយន្តកុងតឺន័រ បានរងការខូចខាតធ្ងន់ធ្ងរ ក្រោយបើកបុកគល់បាតស្ពានផ្លូវល្បឿនលឿនទាំងកម្រោល នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២​នេះ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ត្រង់ចំ​ណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួ​ច ខេត្តកំពង់ស្ពឺ  ។

សមត្ថកិច្ចឱ្យដឹងថា រថយន្តខាងលើ ម៉ាក HYUNDAI ពណ៌ស ពាក់​ស្លាកលេខ ភ្នំពេញ 3C-9293 សណ្ដោងសុឺមីរុឺម៉​ក​ ពាក់ស្លាកលេខ ភ្នំពេញ 4A-0490 បើកបរដោយឈ្មោះ សន សាល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ​ភូមិទូកមាសឃុំក្រាំងដូង ស្រុកកំពង់ត្រាច ខេត្តកំព​ត ។ 

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ រថយន្តខាងលើ បើកបរពីទិសខាងលិចទៅទិសខាងកើត ,មកដល់ចំណុចខាងលើបានរេចង្កូតទៅបុកគល់ស្ពានផ្លូវ​ល្បឿនលឿន ។  ករណី​មិនបណ្ដាលឱ្យគ្រោះថ្នាក់មនុស្សនិងខូចខាតរថយន្តធ្ងន់​ ។ចំពោះមូលហេតុ​ដោយសារ «រថយន្ត​បេីក​បរលឿន​ ដោយកត្ដាបច្ចេកទេស »។

បច្ចុប្បន្ន​សមត្ថកិច្ច​ នគរបាល​ចរាចរណ៍​ បាន​ចំណាត់ការ​តាមជំនាញនៅគោលដៅ ​៕ ដោយ ៖ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *