មនុស្ស១៣នាក់បាត់បង់ជីវិត និងជិត៤០នាក់រងរបួសធ្ងន់ស្រាល ក្នងហេតុការណ៌ឆេះក្លឹបកំសាន្តរាត្រីមួយកន្លែងក្នុងខេត្ត ឈុនបុរីប្រទេសថៃ

ប្រទេសថៃ ៖ យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ និង ជិត៤០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះក្លឹបកម្សាន្តរាត្រីមួយកន្លែង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ខែសីហាឆ្នាំ២០២២ ស្ថិតនៅស្រុកសត្តាហីប ខេត្តឈុនបុរី ប្រទេសថៃ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្លឹបរាត្រីកម្សាន្តដែលត្រូបានអគ្គីភ័យឆាបឆេះនោះគឺឈ្មោះ Mountain B បានបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស១៣នាក់ ក្នុងនោះស្ត្រី៤នាក់និងបុរស៩នាក់។ សាកសពស្ថិតក្នុងសភាពភ្លើងឆេះពេញរាងកាយគឺស្លាប់នៅមុខទ្វារចេញ៤នាក់ ក្នុងបន្ទប់ទឹក៣នាក់ កន្លែងDJ ម្នាក់ កន្លែងអ្នកគិតលុយ២នាក់ និង នៅមុខកន្លែងគិតលុយ៣នាក់។

តាមរយៈវីដេអូមួយ គេឃើញអ្នករងរបួសធ្ងន់ស្រាលដែលរត់ចេញមកក្រៅរួចផុតជីវិតនោះ អ្នកខ្លះត្រូវភ្លើងឆេះខោអាវហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យ ,ភាគច្រើននៃអ្នករងរបួសគឺដោយសារភ្លើងឆេះ និងថប់ដង្ហើមដោយសារផ្សែងភ្លើង។

ទោះជាយ៉ាងណាអាជ្ញាធរនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃអគ្គីភ័យឆាបឆេះនេះនៅឡើយទេ។ ដោយ ៖ អាចារ្យមាស

Leave a Reply

Your email address will not be published. Required fields are marked *