ម៉ូតូសណ្តោងរ៉ឺម៉ក និង ម៉ូតូ ប៉ះគ្នារបួសធ្ងន់ស្រាល៤នាក់ នៅលើកំណាត់ផ្លូវជាតិលេខ១

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូសណ្តោងរ៉ឺម៉ក និង ម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ស្រាល៤នាក់ ដោយបានឃាត់ខ្លួនអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ដែលគ្រោះថ្នាក់ខាងលើកើតឡើងនាថ្ងៃព្រហស្បតិ៍ ទី ១១ខែ សីហា ឆ្នាំ២០២២ វេលាម៉ោង ០៦និង៤៥នាទីព្រឹក នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ២០-២១ ចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឱ្យដឹងថា ដំបូងមានម៉ូតូសណ្តោងរ៉ឺម៉ក ០១គ្រឿងម៉ាក HONDA WAVE ពណ៌ក្រហម គ្មានស្លាកលេខបើកបរដោយឈ្មោះអ៊ុល ស៊ីណេង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯមខេត្តកណ្តាល មានអ្នករូមដំណើរ២នាក់ ឈ្មោះចំរើន វិន ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះចំរើន ទិត្យ ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិកោះកែក្រោមជាមួយគ្នា ដែលបើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១  ។

ខណៈពេលបើកមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានម៉ូតូ បានង៉ុងចង្កូតមកខាងឆ្វេង មកបុជាមួយម៉ូតូម៉ាកHONDA ZOOMER-X ពណ៌ក្រហម ស្លាកលេខ ស្វាយរៀង1M-4428 បើកបរដោយឈ្មោះ សូ សាវឿនភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិស្វាយឯម ឃុំស្វាយអង្គ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានអ្នករួមដំណើរ០២នាក់ ឈ្មោះង៉ែត លឹម ភេទស្រី អាយុ២៩ឆ្នាំត្រូវជាប្រពន្ធ និងឈ្មោះសូ ឆនីន ភេទស្រី អាយុ១ឆ្នាំ ត្រូវជាកូនមានទីលំនៅភូមិស្វាយឯមជាមួយគ្នា  ដែលបើកមានទិសដៅផ្ទុយគ្នា ។

គ្រោះថ្នាក់ខាងលើនេះបណ្តាលឱ្យរងរបួសធ្ងន់អ្នកបើកបរម៉ូតូឈ្មោះសូ សាវឿន ,ឈ្មោះង៉ែត លឹម ,ឈ្មោះសូ ឆនីននិងរបួសស្រាលអ្នកបើកម៉ូតូរ៉ឺម៉កឈ្មោះ អ៊ុល ស៊ីណេង ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ បញ្ជូនទៅមន្ទីពេទ្យ។បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កឈ្មោះអ៊ុល ស៊ីណេង នៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។

បច្ចុប្បន្នម៉ូតូទាំង២ គ្រឿង បានយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។បើតាមការសន្និដ្ឋានបឋមករណីនេះ«បណ្តាលមកពីអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កឈ្មោះអ៊ុល សាវឿន ធ្វេសប្រហែសមិនប្រុងប្រយ័ត្ន ង៉ុងចង្កូតចូលមកបុកម៉ូតូនៅលើចំណែកផ្លូវនៃម៉ូតូបើកមកពីទិសដៅផ្ទុយ»៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *