យោធិន២នាក់ ទឹកគួចលង់ស្លាប់ ខណៈជួយក្មេង២នាក់លង់ទឹក

ឧត្ដរមានជ័យ ៖ នាយទាហាន២រូប បានបាត់បង់ជីវិត ខណៈចុះជួយក្មេង២នាក់ កំពុងលង់ទឹក កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចអាងអូរអង្ក្រង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ដឧត្ដររមានជ័យ ។ 

នាយទាហានទាំង២រូបនោះ ទី១មានឈ្មោះ ពលបាលឯក ឈន ស៊ីដេត អាយុ៣៩ឆ្នាំ និងទី២ ពលទោ វាន់ ថុន អាយុ ២៣ឆ្នាំ នៅវរសេនាតូចលេខ៤២២ កងពលតូចថ្មើរជើងលេខ៤២ ។ បច្ចុប្បន្ន សាកសពអ្នកទាំង២ ត្រូវបានរកឃើញអស់ហើយ ឯក្មេងប្រុស២នាក់ដែល នាយទាហានបានជួយនោះ បានរួចពីគ្រោះថ្នាក់ទាំង២នាក់ ។ 

ជាមួយនឹងការបាត់បង់ជីវិតយោធិន២រូបនេះ ថ្នាក់ដឹកនាំ រួមនិងពលរដ្ឋដទៃ បានសម្ដែងនូវការសោកស្ដាយ ចំពោះទឹកចិត្តនៃការលះបង់ ជួយដល់អ្នកទៃ ប៉ុន្តែគ្រោះអកុសល បែរជាកើតហេតុបែបនេះទៅវិញ ។ សូមឲ្យវិញ្ញាណក្ខន្ធសពវិវរ:យោធិនទាំង២រូបនេះទៅសោយសុខក្នុងសុខគតិភព កុំបីឃ្លៀងឃ្លាត៕ ដោយ ៖ សំណាង៩៦ 

Leave a Reply

Your email address will not be published. Required fields are marked *