រថយន្ត​បែន​ដឹក​ខ្សាច់ ហ្វ្រាំងមិនស៊ី បុករះរថយន្តពីរគ្រឿង និងផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ ៖ រថយន្តចំនួន២គ្រឿង និងផ្ទះពលរដ្ឋ បានរងការខូចខាត ដោយសាររថយន្តបែនដឹកខ្សាច់ ជាន់ហ្វ្រាំងមិនស៊ីបុករះ កាលពីវេលា​ម៉ោង​ ១១និង​៤០នាទី​ព្រឹក​ ថ្ងៃ​ទី​២​ ខែ​តុលា​ ឆ្នាំ​២០២២​ ស្ថិតនៅតាមបណ្តោយផ្លូវ​២៧១​ សង្កាត់​ទួល​ទំពូង​ទី​២​ ខណ្ឌ​ចំការ​មន​ រាជធានីភ្នំពេញ ។ 

រថយន្តបង្ក ម៉ាក​នីសាន់ ជាប្រភេទរថយន្ត​​បែន​ដឹក​ខ្សាច់​ ពណ៌ស​​ ពាក់​ស្លាក​លេខ​ ចង្កូត​ស្តាំ​ PP​ 3362 បើកបរដោយបុរស​ម្នាក់​ វ័យ​ប្រហែល​ជាង​២០ឆ្នាំ​ ឯរថយន្តរងការខូចខាត ម៉ាកឡង់គ្រីស័រ និងហាយលេនឌើ និងមុខផ្ទះបន្តិចបន្តួច ។ 

​ប្រភព​ព័ត៌មាន​បានឱ្យដឹង​ថា មុន​ពេល​កេីតហេតុ​ រថយន្តបង្ក ធ្វើ​ដំណើរ​តាម បណ្ដោយ​ផ្លូវ​២៧១​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ លុះ​មក​ចំនុច​កេីតហេតុ​ ក៍ស្រាប់​តែ​ជាន់​ហ្រ្វាំង​មិន​ស៊ី​ ទេីប​អ្នក​បេីក​បរ​ បួង​ចង្កូត​ទៅ​ខាង​ស្ដាំ​ដៃ​ ឡើង​ចិញ្ចើម​ផ្លូវ​ ទៅ​បុក​រថយន្ត​ឡង់គ្រីស័រ​ ដែល​ចត​នៅ​មុខ​ផ្ទះ​ និងបុកចូលផ្ទះ​ បណ្តាល​បែក​ជញ្ជាំង​ និង​ទ្វារ​រូត​អស់​ចំនួន​១ផ្ទាំង​ រួចរអិល​ថយក្រោយ​វិញ​ ទៅ​បុក​រថយន្ត​ ហាយ​លែនឌើ​ ។ 

ក្រោយ​ពេល​កេីតហេតុ​ រថយន្តហាយលេនឌើ យល់ព្រមទទួលសំណងបញ្ចប់រឿង ឯឡានឡង់គ្រីស័រនិងម្ចាស់ផ្ទះខូចខាតធ្ងន់ពេក ទទួលសំណង​មិន​ត្រូវគ្នា ទើបសមត្ថកិច្ចវាស់វែង យករថយន្ត​ទាំង​ពីរទៅរក្សា​ទុក​ រង់ចាំ​ដំណោះ​ស្រាយ​ នៅ​ពេល​ក្រោយ​ជា​បន្តទៀត ​៕ ដោយ ៖ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *