ប្រទះឃើញសពនារីឡាវម្នាក់ នៅមាត់ច្រាំងទន្លេ Phanom ប្រទេសថៃ

ថៃ-ឡាវ ៖ ក្រុមគ្រួសារអ្នកជំនួញជនជាតិឡាវម្នាក់បានសុំសាកសពនារីអាថ៌កំបាំងម្នាក់ នៅព្រឹកថ្ងៃចន្ទ ទី៣តុលាឆ្នាំ២០២២ ដែលមិនបានឃើញជាច្រើនថ្ងៃមកហើយនោះ ដែលសមត្ថកិច្ចថៃកំពុងរង់ចាំការធ្វើកោសល្យវិច័យនៅឡើយ។

យោងតាមមន្ត្រី​ថៃ​បាន​បញ្ជាក់​ថា​ មានករណីសាកសពនារីឡាវម្នាក់ ដែលគេសង្ស័យថាជានារីឡាវថ្នាក់ខ្ពស់ ត្រូវបានគេដាក់ក្នុងកាបូប ហើយទម្លាក់នៅមាត់ច្រាំងទន្លេ Phanom ប្រទេសថៃ ហើយត្រូវបានគេប្រទះឃើញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១១ព្រឹក ។

មន្ត្រី​ថៃ​ដដែលបាន​បញ្ជាក់​ថា​ សព​នារី​ឡាវ​ម្នាក់​ត្រូវ​គេ​រំពឹង​ថា​ អាចនឹង​ស្លាប់​យ៉ាង​ហោច​៥-១០​ថ្ងៃ​ទើប​ធ្វើ​បុណ្យ។  អ្នកស្លាប់មានអាយុប្រហែល ២៤-៣០ឆ្នាំ មានកម្ពស់១៦០សង់ទីម៉ែត្រ ត្រូវបានគេរំពឹងថា «ត្រូវបានគេសម្លាប់នៅមាត់ទន្លេប្រទេសឡាវ ប៉ុន្តែចរន្តទឹកហូរទៅទើរនៅមាត់ទន្លេប្រទេសថៃ»។

កាលពីថ្ងៃទី ១ខែតុលា ឆ្នាំ២០២២ ប្រជាជននៅNalong បានរកឃើញរថយន្តទំនើបម៉ាក Benz GLS 450 លិចចូលទៅក្នុងច្រាំងទន្លេនៃភូមិ Nalong ស្រុក Hatxayfong រដ្ឋធានីវៀងចន្ទ ដែលវាជាឡានរបស់ឡាវ។  ឥឡូវ​នេះ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ចូលរួម​ជាមួយ​មន្ត្រី​បាននាំ​វា​ពី​ទឹកឡើងគោក ។ សមត្ថកិច្ច​កំពុង​ប្រមូល​ភស្តុតាង​ដែល​ខូចខាត ឬ​គ្រោះថ្នាក់។  ចំណែក​ខាង​ក្នុង​រថយន្ត​ក៏​រក​មិន​ឃើញ​មានរបស់របរអ្វីឡើយ ។

 ទោះជា​យ៉ាងណាករណីខាងលើនេះ​កំពុង​ស្ថិតថៃនៅឡើយ​ ហើយ​មិន​ទាន់​មាន​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​ណា​មួយ​ពីសមត្ថកិច្ចថៃត្រូវ​បាន​ចេញផ្សាយ​នៅ​ឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *