អ្នកចូលក្លិបមួយហ្វូង តទល់ជាមួយខ្មាន់កាំភ្លើង ក្នុងក្លិបរាត្រីភេទទីបី នៅអាមេរិក

អាមេរិក ៖ ប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យទី២០វិច្ឆិកាឆ្នាំ២០២២ ថា ក្រុមអ្នកចូលក្លិប ដែលជា«វីរបុរស»បានប្រយុទ្ធតទល់ជាមួយខ្មាន់កាំភ្លើងភ្លាមៗ បន្ទាប់ពីពួកនោះបានបើកការបាញ់ប្រហារនៅក្នុងក្លិបរាត្រីខ្ទើយមួយ(LGBTQ) ក្នុងទីក្រុងខូឡូរ៉ាដូស្ព្រីង (Colorado Springs)សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥ នាក់បាត់បង់ជីវិត និង ១៨ នាក់ផ្សេងទៀតរងរបួស។

យោង​តាម​មន្ត្រី​បានឱ្យ​ដឹង​ថា ប៉ូលិសបានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ អាន់ឌឺសុន លី អាល់ឌ្រិច(Anderson Lee Aldrich) ភេទប្រុស អាយុ ២២ ឆ្នាំ ដែលបានបាញ់ទៅលើអ្នកចូលក្លិបដោយកាំភ្លើងវែង ដែលជាអាវុធដ៏មានអានុភាពដែលអាចធ្វើឱ្យមានរបួសយ៉ាងធ្ងន់ធ្ងរ។ រូបគេ​ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​កាន់​មន្ទីរ​ឃុំឃាំង​របស់​ប៉ូលិស​ភ្លាមៗ​ បន្ទាប់​ពី​ការ​បាញ់​ប្រហារ​បាន​ចាប់​ផ្តើម ហើយ​ត្រូវ​បាន​ព្យាបាល​របួស។

ចំណែកក្លិប Club Q ដែល​ពណ៌នា​ខ្លួន​ឯង​ថា​«ជា​ក្លិប​រាត្រី​ស្រឡាញ់​ភេទ​ដូចសម្រាប់​មនុស្ស​ពេញវ័យ»បាន​ហៅ​ព្រឹត្តិការណ៍​នៅ​រាត្រី​ថ្ងៃ​សៅរ៍​ថា​ជា «ការ​វាយ​ប្រហារ​ដោយសម្អប់»នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​ទំព័រFacebook របស់​ខ្លួន។ អាជ្ញាធរ​បាន​និយាយ​ថា «ពួកគេ​កំពុង​ស៊ើបអង្កេត​ថា​តើ​ការ​វាយ​ប្រហារ​នេះ​ត្រូវបានជំរុញ​ដោយ​សម្អប់​ឬ​អត់»។

លោក អេឌ្រាន វ៉ាសក្វេស (Adrian Vasquez) ប្រធាននាយកដ្ឋានប៉ូលិសក្រុងខូឡូរ៉ាដូស្ព្រីង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា អាវុធចំនួនពីរដើមត្រូវបានរកឃើញនៅក្លិប Club Q ។ លោកបាននិយាយថា Club Q គឺជាជម្រកសុវត្ថិភាពសម្រាប់ពលរដ្ឋស្រឡាញ់ភេទដូចគ្នារបស់យើង។ ខ្ញុំ​សោក​ស្ដាយ និង​ខូច​ចិត្ត​ជា​ខ្លាំង៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *