ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ ១០០ភាគរយ ចំនួន២៨០កន្លែង សិក្សា នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី បានផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញារង ១០០ភាគរយចំនួន២៨០កន្លែង ដល់សិស្ស-និស្សិតទាំង ៣ខេត្ត គឺព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បានសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ស សុខា សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ បានបញ្ជាក់ថាសម្រាប់អាហារូបករណ៍របស់ឯកឧត្តម ស សុខា និងលោកជំទាវ សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ទាំង២៨០កន្លែងរួមមាន ៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០០ភាគរយ លើថ្លៃសិក្សា ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ១០០ភាគរយលើថ្លៃសិក្សា ចំនួន ២៥០កន្លែង ។

សេចក្តីជូនដំណឹងដដែល ក៏បានកំណត់អំពីកាលបរិច្ឆេទទទួលពាក្យ និងចូលរៀន។ ក្នុងនោះការទទួលពាក្យស្នើសុំអាហារូបករណ៍ចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ សម្រាប់ការចូលរៀនលើកទី១និងរហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ សម្រាប់ការចូលរៀនលើកទី២ ។ ចំណែកឯការចូលរៀនលើកទី១ នៅថ្ងៃទី៦ខែកុម្ភៈ និងលើកទី២ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម ៖ 

Leave a Reply

Your email address will not be published. Required fields are marked *