បុរសម្នាក់រអិលជើងធ្លាក់ប្រឡាយ លង់ទឹកស្លាប់

កោះកុង ៖ មានករណីបុរសម្នាក់រអិលជើងធ្លាក់ប្រឡាយ លង់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃពុធ ទី២៣ ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង០៨និង១២នាទី នៅចំណុចនៅភូមិវាលជើង ស្រុកស្រែអំបិល ខេត្តកោះកុង ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ យ៉ុង ចៃ ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាលជើង ឃុំស្រែអំបិល ស្រែអំបិល ខេត្តកោះកុង ។

តាមការសាកសួរបំភ្លឺរបស់ប្រពន្ធ,បងប្អូនសាច់ញាតិនិង អ្នកជិតខាងថា ជនរងគ្រោះ បានផឹកស្រាស្រវឹងហើយ ដើរទៅផ្ទះកូនគាត់ ក៏រអិលជើងធ្លាក់ក្នុងប្រឡាយទឹក បណ្តាលឱ្យស្លាប់ រួចក្មួយរបស់គាត់បានយកសាកសពទៅផ្ទះ រង់ចាំផ្នែកជំនាញមកពិនិត្យ ។

សមត្ថកិច្ចផ្នែកជំនាញវិភាគទីកន្លែងកើតហេតុបានសហការជាមួយប៉ុស្តិ៍ស្រែអំបិល និងកងរាជអាវុធហត្ថស្រុកស្រែអំបិល ពិនិត្យទៅលើសាកសពពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ «សាកសពពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន»។

តាមសេចក្តីសន្និដ្ឋាន ផ្នែកជំនាញនិង កម្លាំងប៉ុស្តិ៍រដ្ឋបាលស្រែអំបិល និងកងរាជអាវុធហត្តស្រុកស្រែអំបិល ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកដោយខ្លួនឯង ពិតមែន ។

បច្ចុប្បន្ន សាកសពផ្នែកជំនាញបានធ្វើលិខិតប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីរួចហើយ ៕(ដោយប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *